បើកម៉ូតូលឿនចាប់ហ្វ្រាំងបូមដួលបោកក្បាលទៅនឹងផ្លូវស្លាប់២នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នា ចាប់ហ្វ្រាំងបូមបណ្ដាលឲ្យដួល ហើយខ្ទាតទៅបុកបង្គោលព្រំដីបន្ថែមទៀត បង្កការផ្អើលឆោឡោឡើង នៅថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០២១.វេលាម៉ោង​១៩និង៤៥នាទី នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថាច​ ពេជ​ ភេទប្រុសអាយុ១៩ឆ្នាំ​ (ស្លាប់​)​ ជាអ្នកបើកបរម៉ូតូម៉ាកប៊ីត Beat ពណ៍ស ពាក់ផ្លាកលេខ កណ្តាល1A J-1976 រួមដំណើរដោយ​ឈ្មោះ​ អឿ​ លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់)​ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ​ ស្រី​ សុខ​ហេង​ ភេទប្រុស​អាយុ១៨ឆ្នាំ(របួសធ្ងន់)​។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង​ខេត្តកណ្តាល​។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះទាំង៣នាក់ បានបើកម៉ូតូឌុបគ្នា ក្នុងទិសដៅ ពីលិចទៅកើត​ លុះបើកមកដល់ចំណុចភូមិឃុំកើតហេតុអ្នកបើកបរម៉ូតូ ក៌បានចាប់ប្រ្វាំងបូមមុខបណ្តាលបោកដួលបុកបង្គោលព្រំដី បណ្តាលអោយស្លាប់មនុស្សចំនួន២នាក់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់មនុស្សម្នាក់(មិនពាក់មួកសុវត្ថិភាពទាំងបី)​។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកអ្នករងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ចំនែកសពទាំង២ ត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើរបរម៉ូតូ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន្​បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print