អន់ចិត្តនឹងប្តីទៅធ្វើការនៅភ្នំពេញទុកខ្លួនឱ្យនៅផ្ទះម្នាក់ឯងនិងមានជំងឺប្រចាំកាយ ផងដាច់ចិត្តចងកសម្លាប់ខ្លួនលើផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមខណៈគេឃើញស្ត្រីម្នាក់ប្រហែលជាអន់ចិត្តនឹងប្តីដែលទៅធ្វើការនៅភ្នំពេញហើយទុកខ្លួនឱ្យនៅផ្ទះតែម្នាក់ឯងនិងមានជំងឺប្រចាំកាយទៀតផងនោះទើបស្ត្រីរងគ្រោះដាច់ចិត្តយកខ្សែនីឡុងពណ៌ខ្មៅចងកភ្ជាប់និឹងននងផ្ទះសម្លាប់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១០ខែឧសភា២០២១ស្ថិតនៅភូមិថ្មី ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីខាងលើមានឈ្មោះឃួន ផល្លី អាយុ ៣៩ឆ្នាំ  រស់នៅភូមិថ្មី ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ រួចហើយសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារគាត់យកខ្សែនីឡុងពណ៌ខ្មៅចងកភ្ជាប់នឹងននងផ្ទះសម្លាប់ខ្លួនប្រាកដមែនដោយមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពីគាត់អន់ចិត្តប្តីទៅធ្វើការនៅភ្នំពេញទុកខ្លួនឱ្យនៅផ្ទះម្នាក់ឯងរួមជាមួយមានជំងឺប្រចាំកាយទៀត(ជំងឺសរសៃប្រសាទ)ព្រោះគាត់បានបន្សល់ទុកនូវលិខិតបណ្តាំ១សន្លឹក។

ក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅបូជាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print