អាជ្ញាធរក្រុងប៉ោយប៉ែត ជូនដំណឹងអំពីករណី បុរសអាយុ៥០ឆ្នាំម្នាក់ ជាអាជីវករនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានទទួលមរណភាពដោយសារ កូវីត-១៩

ចែករំលែក៖

ក្រុងប៉ោយប៉ែត, រដ្ឋបាលក្រុងប៉ោយប៉ែត – សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ឱ្យជ្រាបថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១:៣០នាទី អ្នកជំងឺ ឈ្មោះ សូ ស៊ីងួន ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាអាជីវករ (រស់នៅទល់មុខផ្ទះសំណាក់ប្រសើរ) មានទីលំនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាពដោយសារជំងឺ កូវីដ-១៩។

ពាក់ព័ន្ធករណីបុរសដែលជាអ្នកជំងឺខាងលើ ដោយសារតែមានអាការៈក្ដៅខ្លួន អស់កម្លាំង និងឡើងឈាម នៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានទៅសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះជំងឺឡុង សុធីរៈ មានទីតាំងជាប់របងខាងកើត សាលាវិទ្យាល័យ គន្ធា ហូមហ្វ្រេន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយបានដាក់សេរ៉ូម និង ចាក់ថ្នាំផងដែរ លុះយប់ឡើងបានមកធ្វើការសម្រាកនៅផ្ទះ លុះព្រឹកឡើងត្រលប់ទៅកន្លែងព្យាបាលខាងលើម្ដងទៀត។ ដោយអាការៈមិនស្រួលខ្លួនខ្លាំង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដោយសារអស់កម្លាំងខ្លាំងក៏ចូលទៅដាក់សេរ៉ូម នៅ បន្ទប់ពិគ្រោះជំងឺ សំ សើរ មានទីតាំងនៅទល់មុខមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានដាក់សេរ៉ូមអស់កន្លះកំប្លោក ពេលនោះ ដោយមានអាការៈដង្ហក់ខ្លាំងគ្រូពេទ្យបានណែនាំអោយទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត លុះទៅដល់គ្រូពេទ្យបានយកសំណាក ជាលទ្ធផល មានវិជ្ជមានជំងឺកូវីដ-១៩ និងបានធ្វើការសម្រាកចំនួនមួយយប់នៅមន្ទីរពេទ្យ ក្រោយមកក៏បានបញ្ចូនទៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី លុះដល់ម៉ោង១:៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បាត់បង់ជីវិត។ . អ្នកជំងឺក៏បានស្លាប់ទន្ទឹមនេះ រដ្ឋបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់អ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលបានរៀបរាប់ខាងលើ សូមរួសរាន់មកជួបគ្រូពេទ្យដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ចំពោះអ្នក ប៉ះពាល់ដោយប្រយោល សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបើមានអាការៈមិនស្រួល សូមប្រញាប់រួសរាន់ ទៅយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត មជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៣៨៥៦,០៨៥ ៩៩៩៩១៧,០៩៥ ៥០០០០៣, ០៨៩ ៥៥០០១៦, និង០៩២ ៦៨៣២០៧ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងបង្កជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “ពាការពារ ៣កុំ” ជាដាច់ខាត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print