បុរស​ម្នាក់​ ផឹកស្រវឹង​​ដើរ​ចូល​ទៅ​​គ្លី​និ​ច​មួយ​កន្លែង​ ​ឃើញ​ស្ត្រី​ម្នាក់​ដែល​ជាអ្នកស្គាល់គ្នា​ ប៉ុនប៉ង​ចាប់រំលោភ​ មានអីជាប់ខ្នោះ​

ចែករំលែក៖

ភ្នំពេញ​៖ ​នារីរងគ្រោះ​ និងក្រុមគ្រួសារ​បានចាប់ឃាត់ខ្លួនបុរស​ម្នាក់​ យកទៅប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌ​ពោធិ៍សែនជ័យ​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​បុរសរូបនេះ​ បាន​ផឹកស្រា​ស្រវឹង​ហើយ​ដើរ​ចូល​ទៅ​កាន់​គ្លី​និ​ច​មួយ​កន្លែង​ រួច​ឃើញ​នារីរងគ្រោះ​ ដែល​ជា​អ្នក​ស្គាល់គ្នា​ ​និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​គ្លីនិក​នោះផង ក៏​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ចង់​រួមមេត្រី។ ​ស្រាប់​តែ​ស្ទុះ​ទៅ​ចាប់​អូស​ដៃ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​សម្រាប់​ព្យាបាល​អ្នកជម្ងឺ​រួច​រុញ​ផ្ដួល​នាង​ឲ្យ​ដួល​​ទៅ​​លើ​គ្រែពេទ្យ ហើយ​​បំរុងធ្វើសកម្មភាព​ចាប់​រំលោភ ចំណែក​នាង​បាន​ខំ​រើ​​បំរះ​​ដែរ ​តែ​រើ​ពុំ​រួច​ឡើយ។ ចៃដន្យ​ភ្លាម​នោះ​​ ស្រាប់តែ​បងប្អូន​របស់​​ស្ត្រីរងគ្រោះ​​ចូល​ទៅ​ទាន់​ ហើយ​​ស្ត្រីរងគ្រោះ​ក៏​មានឱកាស​ស្រែក ​និង​រើ​រួច​ បន្ទាប់​មក​បងប្អូន​របស់ស្ត្រីរងគ្រោះ​បាន​​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។

សូមជម្រាបថា​ ករណីខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​ព្រលប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​នៅ​ក្នុង​បន្ទប់​ព្យាបាល​ជម្ងឺ​គ្លីនិក​​មួយកន្លែង ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ​ ​ឃុ​ត ម៉​ង់​ចំណាប់ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​២៦B ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ចំណែក​​ស្ត្រី​រង​គ្រោះ​មានអាយុ​៣៧​ឆ្នាំ ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​គ្លីនិក​ខាងលើ​ឲ្យ​បងប្អូន​។

តាម​ប្រភព​ព័ត៌មានពីកន្លែងកេីតហេតុ​ ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​និង​នារី​រង​គ្រោះ​ ​គឺជា​អ្នក​ស្គាល់គ្នា​យូរ​មក​ហើយ​ដែរ ស្រាប់​តែ​នៅវេលាម៉ោង​កើតហេតុ​ ជនសង្ស័យ​ស្រវឹងស្រា​ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក​ខាងលើ​នេះ​ ដោយ​ឃើញ​នា​រីង​គ្រោះ​កំពុង​ស្ថិត​នៅ​ទីនោះ​ធ្វើ​ឲ្យ​រូបគេ​មាន​អារម្មណ៍​ចង​រួមមេត្រី​ជាមួយ​នាង​។​

បន្ទាប់​មក​ជន​នេះ​ក៏​បាន​ទាញ​ដៃ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​សម្រាប់​ព្យាបាល​អ្នកជម្ងឺ​រួច​រុញ​ផ្ដួល​នាង​​ទៅ​លើ​គ្រែពេទ្យ ហើយ​បំរុងធ្វើសកម្មភាព​ចាប់រំលោភ ​ពេល​នោះ​​ស្ត្រី​រង​គ្រោះ​បាន​ខំ​រើ​​បំរះ​ដែរ ​តែ​រើ​ពុំ​រួច​ឡើយ។ ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ ​ស្រាប់តែ​បងប្អូន​របស់​​ស្ត្រីរងគ្រោះ​បាន​ចូល​ទៅ​ទាន់​ស្រែក​ឆោឡោ ទើប​​ស្ត្រី​រង​គ្រោះ​មានឱកាស​បាន​រើ​បំរះ​រួច ហេីយ​ក៏នាំគ្នា​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​បន្ត​។

ដោយ​ជុំវិញករណីនេះដែរ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ភ្នាក់ងារ​អង្គភាពកាសែតនគរវត្ត​ និងអង្គភាព​នគរដ្រេហ្គន​ បានទំនាក់ទំនងទៅមន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ​ ដេីម្បីសាកសួរព័ត៍មានបន្ថែមរឿងសមត្ថកិច្ចមានបញ្ជូនជនសង្ស័ទៅតុលាការដែរឬទេ? បែរជាមន្រ្តីនគរបាលផ្នែកយុតិ្តធម៍បញ្ជាក់ប្រាប់ថា​ ជនសង្ស័យ​ខាងលេីនេះ​ ត្រូវ​បានដោះលែងឲ្យមានសេរីភាពវិញហេីយ​ ព្រោះ​ភាគី​ជនរងគ្រោះ​មិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ ហើយ​ជនសង្ស័យ​ និងជនរងគ្រោះជាមនុស្សស្គាល់គ្នាថែមទៀត៕ដោយ​៖សុខា​ សែន​ជ័យ​

រូបថត​៖ជនសង្ស័យ​ ឈ្មោះ​ ​ឃុ​ត ម៉​ង់​ចំណាប់ អាយុ​៣៨​ឆ្នាំ

...

រូបថត​៖ជនរងគ្រោះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print