អាចជាភ្លើងប្រច័ណ្ឌខាងប្រុសយកកាំបិតចាក់ខាងស្រីរួចចាក់សម្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ អំពើឃាតកម្មបង្កឡើងដោយគូរដណ្ដឹង ភាគីកូនកំលោះអាចកើតភ្លើងប្រច័ណ្ឌ ឈានដល់ការប្រើ​កាំបិតចាក់សម្លាប់ទាំងកំរោលទៅលើគូរដណ្ដឹងរបស់ខ្លួនផ្ទួនៗជាង១០កាំបិត ក្រោយមកចាក់សម្លាប់ខ្លួន​ឯង​រហូតដល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រឈានចូល​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិននៅចំណុចផ្ទះជួលបន្ទប់លេខ៥ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ងន គឹមឡៃ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ-ឃុំដំបូលខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត រងនូវស្នាមកាំបិតចាក់ពីជនដៃដល់ជាគូរដណ្ដឹងរបស់ខ្លួនចំនួន១២កាំបិត របួសធ្ងន់​ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ដោយឡែកជនបង្កមានឈ្មោះ​ រ័ត្ន វណ្ណៈ អាយុ២១ឆ្នាំ ត្រូវជាគូរដណ្ដឹង មុខរបរជាកសិករនិងមានស្រុកកំណើតជាមួយនារីរងគ្រោះ ។ ជនបង្កបានចាក់ខ្លួនឯងចំនួន៣កាំបិតហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។

សាក្សីពីអ្នកជិតខាងបានឲ្យដឹងថា អ្នកទាំង២ជាគូរដណ្ដឹងនិងគ្នា បានភ្ញាប់ពាក្យតាមប្រពៃណីអស់​រយៈពេល២ឆ្នាំមកហើយ។ ខាងស្រីមកធ្វើការរោងចក្រចំណែកខាងប្រុសធ្វើស្រែ ក្រោយមកអ្នកទាំង២បាន​មកជួបគ្នា និងដេកជាមួយគ្នា ប៉ុន្តែនៅយប់ថ្ងៃកើតហេតុភាគីខាងប្រុសបានទៅផឹកស៊ីជាមួយនិងមិត្តភក្តិ​ដែលមានចម្ងាយជិត៥០០ម៉ែត្រពីបន្ទប់ជួលរបស់នារីរងគ្រោះ។ លុះយប់អាធ្រាត្រត្រឡប់មកបន្ទប់ជួលវិញ មិនដឹងជា ឆេះកំហឹងដោយសារការប្រច័ណ្ឌ ឬប៉ះពាល់ពាក្យសម្ដីបែបណាទេ? ស្របស្រវឹងនិងគិតខ្លីផងនោះ​ក៏សម្រេចចិត្តយកកាំបិតចាក់ទៅលើគូរដណ្ដឹងចំនួន១២កាំបិត ដួលសន្លប់ស្ដូកស្ដឹងនៅក្នុងថ្លុកឈាម ។ ជន​បង្កយល់ឃើញថា គូរដណ្ដឹងរបស់ខ្លួនបានស្លាប់ទើបសម្រេចចិត្តចាក់ខ្លួនឯងសម្លាប់ខ្លួនចំនួន៣កាំបិត បាន​ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត៕ សុខ ខេមរា

20160310190257

...

20160310190258

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print