អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំArsenalនិងជម្រើសជាតិបារាំង Thierry Henry អាចក្លាយទៅជាគ្រូបង្វឹកបានហើយ
បន្ទាប់ពីរូបគាត់ ទទួលបានអាជ្ញាប័ណ្ណ ពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA )។
Thierry Henry ដែលមានវ័យ៣៨ឆ្នាំបានថ្លែងអំណរគុណដល់ សហព័ន្ធបាល់ទាត់ប្រទេសវេល និង
សាលាបាល់ទាត់Arsenal ដែលបានជួយរូបគាត់ឲ្យទទួលបានអាជ្ញាប័ណ្ណ ជាគ្រូបង្វឹក។
អាជ្ញាប័ណ្ណនេះ អាចឲ្យគាត់ដឹកនាំក្រុមបាល់ទាត់អាជីព នៅក្របខណ្ឌអង់គ្លេសChampionship និង
សាលាបាល់ទាត់នានាបាន តែមិនអាចដឹកនាំក្រុមនៅក្នុងក្របខណ្ឌអង់គ្លេស Premier Leagueបានឡើយ។
តែបើរូបគាត់ចង់ដឹកនាំក្រុមនៅក្នុងLeagueកំពូលរបស់ អង់គ្លេស គាត់ត្រូវទៅរៀនបន្ថែមដើម្បីយកអាជ្ញាបណ័្ណមួយទៀត
ដែលមានឈ្នោះថា Pro Licence។
...