ចូលរួមរំលែកទុក្ខផង! ភរិយាកវី ជុំ ប៊ុនធឿន ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារកវី ជុំ ប៊ុនធឿន នោះគឺមរណភាពរបស់លោកស្រី ប្រាក់ ផល្លី ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែដោយសារស្ថានភាពជំងឺសួតធ្ងន់ធ្ងរនោះគឺគាត់បានទទួលមរណភាពហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះក្នុងវ័យ៦០ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិមានការសោកស្តាយនិងសង្វេគជាពន់ពេក។
តាមដំណឹងពីសាច់ញាតិដែលជិតដិតនឹងក្រុមគ្រួសារសពបានបញ្ជាក់ថា សព នឹងត្រូវធ្វើការបូជានៅរាត្រីនេះខណៈ ដែលធាតុនឹងត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិនៅថ្ងៃស្អែកដើម្បីរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ និងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់។ ប្រភពថាស្ថានភាពជំងឺរបស់គាត់ធ្ងន់ធ្ងរខ្លាំងត្រង់ផ្នែកសួតដែលត្រូវបន្តព្យាបាលនៅមន្ទីរពេទ្យខាងលើបើទោះបីជាស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលហើយក្តី តែដោយសារសួតរងការវាយប្រហារធ្ងន់ធ្ងរ ពិបាកដកដង្ហើម ទោះជាគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយ ក៏ពិបាកក្នុងការសង្គ្រោះដែរ។
គួរបញ្ជាក់ដែរថា លោកស្រី ប្រាក់ ផល្លី ភរិយាបណ្តូលចិត្តរបស់អ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញនៅកម្ពុជា គឺកវី ជុំ ប៊ុនធឿន នោះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩កាលពីអំឡុងខែមីនា និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗព្រោះតែជំងឺកូវីដ-១៩ធ្វើទុក្ខខ្លាំង។លោកស្រីត្រូវបានក្រុមគ្រូពេទ្យថាបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែស្ថានភាពសួតនៅមានសភាពធ្ងន់ធ្ងរនិងត្រូវបន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះបន្ត។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះការបាត់បង់សមាជិកក្រុមគ្រួសារសពលោកជុំ ប៊នធឿន ហើយក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រីប្រាក់ ផល្លីបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print