ម៉ាឡេស៊ីប្រកាសអាសន្នទូទាំងប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែឧសភាបានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថាប្រទេសជាតិកំពុងតែប្រឈមនឹងរលកឆ្លងរាលដាលកូវីដ-១៩ ជាថ្មី ។ ចំនួនអ្នកឆ្លងនៅក្នុងប្រទសនេះកើនឡើងដល់ទៅ៤៤០ពាន់នាក់ហើយ។
ចាប់តាំងពីថ្ងៃទី១០ខែឧសភា ដល់ថ្ងៃទី ៦ខែមិថុនា រាល់សកម្មភាពសង្គម កីឡា ការជួបជុំគ្នា ត្រូវបានហាមប្រាម។ ទីតាំងអបរំនានាត្រូវបានបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ការបិទប្រទេសចាប់ផ្តើមពីថ្ងៃទី១២ខែឧសភា ដល់ថ្ងៃទី៧ខែមិថុនា ។ ក្នុងរយៈពេលនៃការបិទប្រទេសនេះ រាល់សកម្មភាពសេដ្ឋកិច្ចនានានៅតែដំណើរការធម្មតា ។
ព្រះមហាក្សត្រ Al-Sultan Abdullah បានផ្តល់សិទ្ធិដល់នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ការសម្រេចបិទប្រទេស ក្រោយពេលមានករណីឆ្លងកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមគេហទំព័រ Worldometer ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជិត៤ពាន់នាក់ និងស្លាប់១៧នាក់៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print