ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ, រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជម្រាបជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមគោរពជម្រាបជូន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គិតត្រឹមម៉ោង១៩៖០០នាទី ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ៣៥នាក់ ស្រី ២២នាក់ ដែលមានរាយនាមដូចខាងក្រោមតាមតារាង។
បច្ចុប្បន្ន អាជ្ញាធរ និងក្រុមគ្រូពេទ្យកំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង៣៥នាក់ខាងលើ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាគោរពជូនជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print