ភ្នំពេញ៖ ចាប់តាំងពីរសៀលថ្ងៃទី១០ ខែឧសភានេះមានបណ្តាគណនីហ្វេសប៊ុកផ្លូវការស្តីពីកញ្ញាឯកល្បីៗមួយចំនួននៅកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគ១ដុល្លារដើម្បីរួមគ្នាចូលរួមការបោះឆ្នោតសម្រាប់កញ្ញាឯកពីកម្ពុជា កញ្ញារ៉េត សារីតា ។ យុទ្ធនាការនេះក្រោយពីលក្ខខណ្ឌនៃកម្មវិធីតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើសបេក្ខនារីឆ្នើមម្នាក់ទៅកាន់វគ្គ២១នាក់ចុងក្រោយ ហើយការបោះឆ្នោតនេះតម្រូវឲ្យធ្វើឡើងតាមApp មួយរបស់កញ្ញឯកក្រវាឡពិភពលោកបង្កើតឡើង ហើយការបោះឆ្នោទសុទ្ធតែត្រូវចំណាយប្រាក់នោះ។
ក្នុងនេះផងដែរគេបានក៏បានសង្កេតឃើញគណនីយដែលបានធ្វើការបង្កើតយុទ្ធនាការនេះមានដូចជា គណនីយឈ្មោះ Universe Pageant , Beauty Pageant Reviewer, Team Cambodia ជាដើម។ សម្រាប់អ្នកដែលចង់ចូលរួមក្នុងយុទ្ធនាការនេះក៏អាចចូលរួមបានដោយចូលទៅមើលការណែនាំរបស់គណនីហ្វេសប៊ុកខាងលើ។ លេចចេញការគាំទ្រជាច្រើនរាប់ចាប់តាំងពីក្រុមសិល្បករ និងអ្នកស្រលាញ់វិស័យកញ្ញាឯកនេះផងដែរ។ ទាំងនេះបានឆ្លុះបញ្ចាំងអំពីសន្ទុះនៃការគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាថាពិតជាមានចិត្ត កញ្ជោលដូចបាយពុះ និងចង់ឃើញវត្តមានកញ្ញាឯកពីកម្ពុជាសាងប្រវត្តិសាស្ត្រដោយលេចមុខក្នុងការប្រកួត ២១នាក់ចុងក្រោយនោះតែម្តង។
គួរបញ្ជាក់ដែរថា តាមការគ្រោងទុកក្រោយពីការអញ្ជើញមកដល់នូវបេក្ខភាពមកពីបណ្តាជុំវិញពិភពលោកគឺពីថ្ងៃទី៧ ដល់ទី៩ ខែឧសភានេះគឺជាការចុះឈ្មោះ និងការហ្វឹកហាត់និងការថតរូប។ ថ្ងៃទី១០ដល់ថ្ងៃទី១២ខែនេះដែរគឺជាការហាត់សមក្បាច់រាំ ខណៈដែលរសៀលថ្ងៃទី១៣ ខែឧសភា គឺជាវគ្គសម្ភាសន៍ជាមួយគណកម្មការ និងពេលរាត្រីគឺការប្រកួតឈុតដំណាងជាតិ។ ថ្ងៃទី១៤គឺជាកម្មវិធីប្រកួតបឋម ហើយថ្ងៃទី១៥ជាថ្ងៃហាត់សមជាមួយកាំមេរ៉ា និងថ្ងៃទី១៦គឺជាថ្ងៃហាត់សមដោយការស្លៀកពាក់ និងចុងបញ្ចប់នៃកម្មវិធីប្រកួតនឹងថ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ៕
ដោយ វឌ្ឍនា