Juventus នឹងមិនបណ្តេញគ្រូបង្វឹកចេញទេ ទោះបីព្រួយបារម្ភពីកៅអីក្របខ័ណ្ឌ Champions League ក៏ដោយ

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus នឹងនៅជាប់ជាមួយគ្រូបង្វឹកលោក Andrea Pirlo សម្រាប់រដូវកាលដែលនៅសេសសល់បើទោះបីជាគេរំពឹងថា បានដឹកនាំក្រុមធ្លាក់ក្នុងវគ្គជម្រុះ Champions League ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារទី១១ ឧសភានេះ

ការបរាជ័យក្នុងផ្ទះ ៣-០ កាលពីថ្ងៃអាទិត្យដោយសារថ្វីជើងក្រុម AC Milan បានធ្វើឲ្យ Juventus ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងក្របខ័ណ្ឌ Serie A ដោយនៅសល់៣ប្រកួតទៀតចប់រដូវកាល

លោក Pirlo គឺជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីជំនួសលោក Maurizio Sarri កាលពីរដូវក្តៅមុនហើយក្រោមការដឹកនាំរបស់គាត់ ក្រុម Juventus មិនបានឈ្នះពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ។

បន្ទាប់ពីការបរាជ័យចាញ់ក្រុម AC Milan បន្ទាប់ពីលោក Pirloវ័៤១ឆ្នាំបាននិយាយថាលោកនឹងមិនឈប់ពីតំណែងឡើយ។ ទោះយ៉ាងណាមានការរំពឹងទុកថា អតីតខ្សែបម្រើសញ្ជាតិអុីតាលីរូបនេះអាចត្រូវបានរារាំងក្នុងការព្យាយាមដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង៤ ដើម្បីមានកៅអីលេង Champions League រដូវកាលក្រោយ

សារព័ត៌មាន BBC Sport បានបញ្ចេញទស្សនៈថា រឿងនេះនឹងមិនកើតឡើងទេ ហើយលោក Pirlo នឹងនៅតែមានជំហររបស់គាត់សម្រាប់ដំណើរការប្រកួតនៅថ្ងៃពុធជាមួយក្រុមម្ចាស់ផ្ទះ Sassuolo និងការប្រកួតបន្ទាប់ប្រឆាំងនឹងម្ចាស់ជើងឯកថ្មី Inter Milan និងក្រុម Bologna 

ក្រុមសេះបង្កង់ Juventus គឺជាក្រុមដែលដេញតាមពីក្រោយក្រុមលេខNapoliក្រុម Atalanta (ឈរលេខ២) និង AC Milan (ឈរលេខ៣)។ ក្រុមទាំងពីរ (Juventus និង Napoli ស្ថិតនៅពិន្ទុមិនឆ្ងាយពីគ្នាទេ ដោយ Napoli លើសតែ១ពិន្ទុប៉ុណ្ណោះ

សូមបញ្ជាក់ថា ក្រុមរបស់លោក Pirlo ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមមកពីព័រទុយហ្គាល់ Porto ប៉ុន្តែមានឱកាសឈ្នះពានរង្វាន់នៅពេលដែលពួកគេត្រូវជួប Atalanta ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia នៅចុងខែនេះ ៕

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print