អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ចូលពេទ្យជាលើកទីពីរ ក្រោយចេញពីពេទ្យបាន១០ថ្ងៃ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រី អ៊ីតាលី លោក SILVIO BERLUSCONI បានបញ្ជូនទៅកាន់មន្ទីរពេទ្យជាថ្មីម្តងទៀត នៅថ្ងៃទី១១ខែឧសភា ដើម្បីព្យាបាលជំងឺពាក់ព័ន្ធកូវីដ១៩ ។ ការបញ្ជូនទៅកាន់មន្ទីរពេទ្យកើតឡើងក្រោយរយៈពេល១០ ថ្ងៃក្រោយពេលចេញពីមន្ទីរពេទ្យ។
អ្នកនាំពាក្យ គណបក្សFORZA ITALIA បាននិយាយទៅកាន់សារព័ត៌មាន AFPថា លោក SILVIO BERLUSCONI អាយុ៨៤ឆ្នាំ បានបញ្ជូនទៅមន្ទីរពេទ្យ SAN RAFFAELE ក្នុងទីក្រុង មីឡាន ស្ថិតនៅភាគខាងជើងអ៊ីតាលី។ លោក Silvio Berlusconi បានចេញពីមន្ទីរពេទ្យជាលើកចុងក្រោយ នៅថ្ងៃទី៣០ខែមេសា ក្រោយរយៈពេល២៤ថ្ងៃព្យាបាលជំងឺ។ លោកបានឆ្លងកូវីដ ១៩ កាលពីខែកញ្ញាឆ្នាំ២០២០ ដោយបានព្យាបាលជាសះស្បើយ។ ប៉ុន្តែក្រោយពីជាសះស្បើយលោកនៅមានជំងឺផ្សេងៗទៀតជាច្រើន ដែលត្រូវបន្តព្យាបាល។
កាលពីឆ្នាំ២០១៦ លោក Burlusconi បានវះកាត់បេះដូច ហើយលោកក៏បានរួចផុតពីក្តីស្លាប់ដោយជំងឺមហារីកជំងឺមហារីកក្រពេញប្រូស្តាត(prostate cancer)។ នៅខែមករាឆ្នាំ២០២១ លោកក៏បានចូលមន្ទីរពេទ្យពាក់ព័ន្ធនិងជំងឺបេះដូងផងដែរ។
លោក Burlusconi នឹងត្រូវឡើងទៅកាន់តុលាការ នៅថ្ងៃទី១៣ខែឧសភា ពាក់ព័ន្ធនឹងរឿងក្ដីជាច្រើន ។ កន្លងមកតុលាការបានផ្អាកការបើកសវនាការជាច្រើនលើកដោយសារតែ លោក មានជំងឺត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print