រដ្ឋបាលរាជធានីដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែក ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែក ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

សម្រេច:
ប្រការ១ .តំបន់ត្រូវបានដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបែងចែកជា ៣ (បី) ដូចខាងក្រោម៖
– “តំបន់ក្រហម ” ៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
– “តំបន់លឿងទុំ” ៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
-តំបន់លឿង ៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុង សហគមន៍។ តំបន់ក្រហម” និង “តំបន់លឿងទុំ” ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយឡែក “តំបន់លឿង “
មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ចប់ ប៉ុន្តែ ត្រូវអនុវត្តវិធានកាំររដ្ឋបាល។ ផែនទីនៃការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង ភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្ដីសមចំនេះ។ ”

ប្រការ២ … វិធានការរដ្ឋបាលដែលត្រូវអនុវត្តបន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តសម្រាប់រយៈពេលប្រាំពីរ( ៧ ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា “តំបន់ក្រហម ” “តំបន់លឿងទុំ” និង “តំបន់លឿង”។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print