ភ្នំពេញ៖ នៅព្រឹកម៉ោង៩និង៣០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កងកម្លាំងនគរបាលខណ្ឌមានជ័យដឹកនាំដោយលោកអធិការរងខណ្ឌ ហ៊ួ ម៉េងវ៉ាង បានសហការជាមួយលោក ម៉ៅ សាវឿន មេបប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយនិងសេពគ្រឿងញៀនរួមនិងករណីប្លន់ម៉ូតូនៅម្តុំក្រុមទី៤ភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបមុខសញ្ញាប្លន់រួមនិងចែកចាយសេពគ្រឿងញៀននេះបានធ្វើការឃាត់បានមនុស្សប្រុសស្រីជាមុខសញ្ញាបានចំនួន០៤នាក់រួមនិងវត្ថុតាងមួយចំនួនទៀត ។
ជនសង្ស័យទាំង០៤នាក់នោះទី១-ឈ្មោះ នាក់ ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំទី២-ឈ្មោះ សាវីន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ទី៣-ឈ្មោះ ហួត កក្កដា ហៅអាពន្លក ភេទប្រុស អាយុ៣១ឆ្នាំ និងទី៤-ឈ្មោះ ហ៊ត គឹមឡុង ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង០៤នាក់នោះមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ការចុះបង្ក្រាបនេះ សមត្ថកិច្ចខណ្ឌមានជ័យនិងសង្កាត់ស្ទឹងមានជ័យ ដកហូតបានសំភារៈមួយចំនួន រួមមានម៉ូតូអូតូចំនួន ២គ្រឿង, ស្លាកលេខចំនួន ២សន្លឹក, ម្ស៉ៅក្រាមពណ៌សចំនួន ៥កញ្ចប់តូច រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានកងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យនិងសង្កាត់ស្ទឹងមានជ័យកំពុងតែសួរនាំ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការ៕ តាឡឹម