នៅល្ងាចថ្ងៃនេះ! ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន !

ចែករំលែក៖

ភ្នំពេញ, សូមជម្រាបជូនថា, រឿងដ៏អយុត្តិធម៌ ពីឧកញ៉ា ហេង សៀ ថៅកែកញ្ចក់ម៉ាស្រុកខ្មែរ ប្រព្រឹត្តទាំងបំពានមកលើនារីទន់ខ្សោយ ត្រូវបានខាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។

នេះបើយោងតាម លោក គី តិច បានថ្លែងប្រាប់សារព័ត៌មាន បានឲ្យដឹងនៅមុននេះបន្តិចថា, ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។ គឺនៅល្ងាចថ្ងៃនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ។

លោក គី តិច បានបញ្ជាក់បន្ថែមឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោចំនួន២រូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តីលើសំណុំរឿងខាងលើនេះហើយ។

បើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។
អ្នកច្បាប់បានលើកឡើងថា,ជំពូកទី ១ ការលួច និងបទល្មើសសប្រហាក់ប្រហែល ផ្នែកទី ១ ការលួច
មាត្រា ៣៥៣._ និយមន័យនៃអំពើលួច
អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យាបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
មាត្រា ៣៥៧._ ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា
អំពើលួច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ក្នុងករណីដូចតទៅ:
១-អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា។
២-អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ។

ការឃុំខ្លួនមិនចូលលក្ខខណ្ឌដែលមានកំណត់ក្នុងមាត្រា ២០៥_មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន
ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះជាការចាំបាច់:
១-ដើម្បីបញ្ចប់បទល្មើស ឬបង្ការ បទល្មើសកើតជាថ្មី ។
២-ដើម្បីរារាំងកុំអោយមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំអោយមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និងអ្នកសមគំនិត ។
៣-ដើម្បីរក្សាភស្តុតាង ឬតម្រុយ ជាសម្ភារៈ។
៤-ដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការ ចាត់ការតាមនិតិវិធី ។
៥-ដើម្បីការពារសន្តិសុខឱ្យជនត្រូវចោទ ។
៦-ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈកុំអោយមានការច្របូកច្របល់ ដែលបបណ្តាលមកពីបទល្មើស ។
ផ្ទុយទៅវិញ កញ្ញា មាន ពេជ្ររីតា ជាជនរងគ្រោះ ដោយអំពើប្រព្រឹត្តដោយលោកឧកញ៉ាហេង សៀ ចាប់រំលោភសេពសន្ថវ: លើរថយន្ត និងមានកាំភ្លើងគម្រាមថែមទៀត បែរជាឧកញ៉ារូបនេះប្ដឹងនាងពីបទលួចទូរស័ព្ទ ហើយត្រូវសមត្ថកិច្ចសំយោគបទល្មើស ពីបទលួចមានស្ថានទម្ងន់ទោស ផ្ទុយពីអង្គហេតុទាំងស្រុង។
បន្តិចទៀតអាចនឹងដឹងសខ្មៅក្នុងនេះហើយ! ខណៈតំណាងអយ្យការបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើពាក្យបណ្ដឹង របស់កញ្ញាមាន ពេជ្ររីតា។ ហើយឧកញ៉ាហេងសៀ ដែលប្ដឹងនាងទាំងបំពាន ក៏មិនអាចរួចពីបទល្មើសព្រហ្មទណ្ឌដែរមើលទៅ? ៕

...

ដោយ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print