ករណី​គ្រោះថ្នាក់​ចរាចររវាង​ម៉ូតូ​ និង​រថយន្ត​ បណ្ដាលឲ្យបុរសម្នាក់​ស្លាប់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ បុរសម្នាក់​ បានស្លាប់យ៉ាង​អាណោចអាធ័មនៅកន្លែងកើតហេតុ​ ខណៈដែល​រថយន្តមួយគ្រឿង​ បេីកបរមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង​ បង្កការ​ភ្ញាក់ផ្អើល​កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១​ ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។

បេីតាមប្រភពព័ត៍មាន​ពីមន្រ្តីនគរបាលស្រុកសំរោងទង​ បានឲ្យដឹងថា​ មុនពេលកេីតហេតុ​ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S9522 បើកបរដោយជនរងគ្រោះមានឈ្មោះ ចៅ គង់ភារុណ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត។​ លុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ពីលិចទៅកើត​ ទៅបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងធ្លាក់ពីលើផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង។

មន្រ្តីដដែលបន្តថា​ បន្ទាប់ពី​ហេតុអ្នកបើបររថយន្តបើករត់គេចខ្លួនបាត់ស្រមោល​ ចំណែក​សពជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យរួច​ ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកេីតហេតុ​ សមត្ថកិច្ច​ជំនាញ​ បានយកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងចក រីឯ​រថយន្តកំពុងស្រាវជ្រាវ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print