អាជ្ញាធរ​ថៃ៖​ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩ក្នុងពន្ធនាគារ​ រកឃើញករណីឆ្លងច្រើនបំផុត​ នេះ​ជាកំណត់ត្រាថ្មីរហូតដល់ជិត​ ៥ពាន់នាក់

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា​ ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​​ អាជ្ញាធរ​មូលដ្ឋាន​ បានរាយការណ៍​ពីករណីរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤,៨៨៧នាក់ និងអ្នកជំងឺ ៣២នាក់ទៀតស្លាប់។ ហើយ​នេះគឺជាតួលេខអ្នកឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត ដែលប្រទេសមួយនេះ​ មិនធ្លាប់ជួបប្រទះឡើយ។

សារព័ត៌មានថៃ The Nation​ បាននិយាយបន្ថែមថា​ ខណៈដែល​តួលេខឆ្លងយ៉ាងគំហុកខាងលើនេះ បន្ទាប់ពី​អាជ្ញាធរថៃ​ បានទទួលស្គាល់ថា កាលពីកំឡុងពេល ២៤ម៉ោងចុងក្រោយនេះ ពួកគេបានរកឃើញអ្នកទោសជិត ៣,០០០នាក់ក្នុងពន្ធនាគារបានឆ្លង COVID-19 ក្នុងនោះមានអ្នកទោស ១,៧៩៥នាក់ត្រូវបានរាយការណ៍ចេញពីពន្ធនាគារបាងកក (Bangkok Remand) និង ១,០៤០នាក់ ត្រូវបានរកឃើញនៅឯមណ្ឌលកែប្រែមួយទៀត (Central Women’s Correctional Institution)។

គួរជម្រាបថា​ បច្ចុប្បន្ន​ប្រទេស​ថៃ​ ក្រោយបូកបញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស​ បានកើនដល់ ៩៣,៧៩៤នាក់ ក្នុងនោះចំនួនអ្នកជំងឺស្លាប់កើនដល់ ៥១៨នាក់៕ដោយ​៖ស​ តារា​

...

រូបថត​៖បាងកកប៉ុស្តិ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print