Naomi Osaka ចាញ់ Jessica Pegula ខណៈ Serena Williams វិលត្រឡប់មកទីលានវិញនៅ Italian Open

ចែករំលែក៖

កីឡាការិនីវាយតឺន្នីសលំដាប់ទី២ពិភពលោករបស់ជប៉ុន Naomi Osaka បានរងបរាជ័យជាលើកទី២របស់នាងលើទីលានដីឥដ្ឋដោយចាញ់កីឡាការិនី Jessica Pegula ក្នុងការប្រកួតជុំទី២ ព្រឹត្តិការណ៍ Italian Open នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១២ ឧសភានេះ។

កីឡាការិនី Naomi Osaka ដែលធ្លាប់បានទទួលចំណាត់ថ្នាក់លេខ១ និងធ្លាប់ចាញ់ ៧-៦ (៧-២) ៦-២ លើកីឡាករអាមេរិកលេខ៣១នៅទីក្រុងរ៉ូមវ័យ២៣ឆ្នាំតែងតែតស៊ូលើដីឥដ្ឋ និងកាយវិការអវិជ្ជមានបានបង្ហាញពីភាពមិនស្រួលរបស់នាងពេលប៉ះ Pegula 

កីឡាការិនី Pegula វ័យ២៧ឆ្នាំបានរក្សាការផ្តោតអារម្មណ៍ និងវិន័យរបស់នាងដើម្បីទាញយកផលប្រយោជន៍ពី Naomi Osaka កាន់តែខ្លាំងឡើងៗ ដោយបំបាក់ ៤-២ នៅពេល Naomi Osaka ធ្វើមិនបានល្អ ហើយបន្តទទួលបានជ័យជម្នះដ៏ធំធេងនៃអាជីពរបស់នាង។

សម្រាប់កីឡាការិនី Naomi Osaka ការបរាជ័យនេះបានកើតឡើងបន្ទាប់ពីចាញ់ជុំទី២ ក្នុងព្រឹត្តិការណ៍ Madrid Open កាលពីដើមខែនេះហើយមកដល់២សប្តាហ៍កន្លះមុនពេលការប្រកួត French Open ចាប់ផ្តើម។

ចំណែកកីឡាការិនីឆ្នើម Serena Williams បានបង្ហាញខ្លួនការប្រកួតលើកទី១០០០នៃអាជីពរបស់នាងកាលពីថ្ងៃពុធនៅពេលនាងជួបជាមួយកីឡាការិនីអាហ្សង់ទីន Nadia Podoroska ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន។

កីឡាការិនីអាមេរិកវ័យ៣៩ឆ្នាំដែលជាម្ចាស់ជើងឯក Grand Slam ២៣សម័យរូបនេះកាលបានវិលត្រឡប់ទៅរកការប្រកួតប្រជែងជាលើកទី១ ចាប់តាំងពីការបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Australian Open របស់នាងក្រោមស្នាដៃ Naomi Osaka កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

ស្របពេលជាមួយគ្នានោះកីឡាករលេខ១ពិភពលោកអូស្រ្តាលី Ashleigh Barty បានឈានដល់ជុំទី៣ ដោយបានយកឈ្នះកីឡាករ YaroslavaShvedova របស់ Kazahkstan ក្នុងលទ្ធផល ៦-៤ ៦-១ ដែលជាការប្រកួតវាតឺន្នីសផ្នែកបុរស ៕

  

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print