រថយន្តដឹកឈើសិប្បកម្មជាង១០គ្រឿង កំពុងធ្វើការដឹកជញ្ជូន សមត្ថកិច្ចគ្រប់ផ្នែកជួយពិនិត្យមើលផង

ចែករំលែក៖

ខេត្ត​ព្រះវិហារ ៖​ ប្រភព​រាយការណ៍​ថា​ មេ​ឈ្មួញប្រមូលទិញឈេីពីសិប្បកម្ម​ អត់ច្បាប់ ( ឈើឆៅ ) ដូចជា​ ចែ ផល្លា ឈ្មោះ វ៉ុន ឈ្មោះ វុធ ឈ្មោះ វេង ឈ្មោះ រ៉ូ ឈ្មោះ ហ័ង និងចែឡែន កំពុងមមាញឹកក្នុងការដឹកជញ្ជូនឈើសិប្បកម្មអត់ច្បាប់យក​ទៅលក់នៅខេត្តនានាជារៀងរាល់ថ្ងៃ។ ឈេីទាំងនោះដឹកចេញពីស្រុកត្បែងមានជ័យ​ ស្រុក​ឆែប​ និងស្រុកជ័យសែន​បន្តកន្ទុយគ្នា បន្ទាប់ពីដកបំរាមគោលចរឡេីងវិញពីខេត្តមួយទៅខេត្តមួយ ។

គេសង្កេតឃើញកថា​ ក្រុម​ឈ្មួញទាំងអស់នោះ ធ្វើការដឹកជញ្ជូនឈេីពីសិប្បកម្ម​ អត់ច្បាប់ ( ឈើឆៅ ) តាមរថយន្តសាំយ៉ុងជារៀងរាល់យប់​ ចេញពីស្រុកខាង​លើ តាមបណ្តោយផ្លូវជាតិលេខ៦២ឆ្លងកាត់ស្រុករវៀង ឆ្លងកាត់បារ៉ាស់សម្មតកិច្ចចម្រុះជីអោកចូលខេត្តកំពង់ធំបានយ៉ាង​ស្រួល ចំណែកសមត្ថកិច្ចបានត្រឹមឈរ​មើលអត់បង្ក្រាប​ ។

ពាក់ព័ន្ធ​ទៅនិងសកម្មភាពដឹកឈេីល្មេីស​ច្បាប់​របស់ឈ្មួញ​ល្បីៗឈ្មោះ​ខាងលេីនេះ មិនត្រូវបានបង្រ្កាបត្រូវបានមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍លាភសក្ការៈរួចបាត់ហើយ ។
ពាក់ព័ន្ធនិងករណីនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ភ្នាក់ងារយើង បានខលទូរសព្ទ័ចូល៣ដងបានលើកទទួល ដើម្បីសុំបកស្រាយពន្យល់ ប៉ុន្តែលោកថាជាប់រវល់ប្រជុំរួចក៏បិទទូរស័ព្ទ។

មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងត្រង់ៗ ថា​ អស់លោកជាសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវជាតិលេខ៦២បើមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងពេញបន្ទុកនេះគឺងាយទេ ប៉ុន្តែបើបន្លំធ្វើដេកលក់នោះគឺពិបាកដាស់ហើយ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print