នគរបាលខេត្តបាត់ដំបងចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធជាង១០ឆ្នាំម្នាក់ដែលរត់ទៅសម្ងំលាក់ខ្លួននៅខេត្តព្រះវិហារនិងដកហូតបានកាំភ្លើង២ដើម

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ជនជាប់ចោទម្នាក់និងបក្ខពួកដែលធ្លាប់ធ្វើសកម្មភាពចូលប្លន់ប្រដាប់អាវុធនៅខេត្តបាត់ដំបងជាង១០ឆ្នាំមុនហើយបាញ់តដៃនិងសមត្ថកិច្ចបណ្តាលឱ្យស្លាប់ប្រជាជនម្នាក់ហើយរត់ទៅសម្ងំលាក់ខ្លួនក្នុងខេត្តព្រះវិហារត្រូវបាននគរបាលខេត្តបាត់ដំបងសហការនិងនគរបាលខេត្តព្រះវិហារធ្វើបង្រ្កាបចាប់ខ្លួនដោយអនុវត្តតាមដីកាតុលាការខេត្តបាត់ដំបងហើយសមត្ថកិច្ចឆែកឆេររកឃើញដកហូតកាំភ្លើងវែង២ដើមនិងគ្រាប់មួយចំនួនផងដែរ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១២និង ៣០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិស្រអែមជើងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។ជនសង្ស័យនិងកាំភ្លើងវែង២ដើមត្រូវបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់។

ជនជាប់ចោទមានឈ្មោះ រិន វ៉ើន ភេទប្រុស​អាយុ៤៤ឆ្នាំ រស់នៅ ភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
​ប្រតិបត្តិការនៃការចុះបង្រ្កាបចាប់ខ្លួនជនជាប់ចោទជាចោរប្លន់ប្រដាប់អាវុធខាងលើ ដោយមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នគរបាលខេត្តបាត់ដំបង ដែលមាននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តជាអ្នកចុះ​ទៅ សហការនិងកម្លាំងនគរបាលខេត្តព្រះវិហារ។

​ពាក់ព័ន្ធនិងការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បើតាមការបញ្ជាក់ពី លោក វរសេនីយ៍ទោ អូន ខ្វៃ ​នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបាន ប្រាប់ឱ្យ ដឹង ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៦ ជនជាប់ចោទជាមួយនិងបក្ខពួកមានគ្នា៤នាក់ ប្រដាប់ ដោយអាវុធបានចូលទៅប្លន់ម្ចាស់ផ្ទះមួយកន្លែងនៅក្នុងភូមិបន្សាយត្រែងឃុំបន្សាយត្រែង ស្រុកថ្មគោល ប៉ុន្តែសកម្មភាពប្លន់នៅពេលនោះពួកគេធ្វើមិនបានសម្រេចនោះឡើយដោយ សារមានប្រជាពលរដ្ឋជួយអន្តរាគមន៍ថែមទាំងមានកម្លាំងនគរបាលប៉ុស្ថិ៍បន្សាយត្រែងដឹកនាំនាយប៉ុស្ថិ៍លោក រស់ ទូ បានដឹកនាំកម្លាំងចុះទៅបង្រ្កាបក្រុមចោរប្លន់ ហើយក្រុមក៏ចោរ បានបាញ់តដៃជាមួយនិងសមត្ថកិច្ចបណ្តាលឱ្យក្រុមចោរប្លន់បាញ់ត្រូវប្រជាជនដែលទៅជួយ អន្តរាគមន៍ស្លាប់ម្នាក់នៅពេលនោះសមត្ថកិច្ចក៏បានបាញ់តទៅវិញបណ្តាលឱ្យស្លាប់សមាជិកចោរប្លន់ម្នាក់ និងថែមទាំងចាប់ខ្លួនបានបក្ខពួក២នាក់ទៀត ដោយសមាជិកចោរប្លន់ម្នាក់ រត់គេចខ្លួនបាត់ជារហូតចាប់បីពេលនោះមក។លុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សមាជិក ចោរប្លន់ម្នាក់នោះដែលមានឈ្មោះរិនវ៉ើនក៏ត្រូវបានចាប់ឃាត់ខ្លួននៅខេត្ត ព្រះវិហារ ជាមួយ និងកាំភ្លើង២ដើមហើយកាំភ្លើងនោះគេមិនទាន់ដឹងថាជនជាប់ចោទបានមកពីណានោះទេ ករណីនេះគឺកំពុងស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច។ជនសង្ស័យនិងវត្ថុតាងនៅរសៀលថ្ងៃទី ១១ ខែមីនា ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តចាប់បញ្ជូនទៅ តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា

IMG_0767

IMG_0768

IMG_0769

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print