ចង្កៀងកូម បានដុតបំភ្លឺនៅគ្រប់ទឹសទី ដើម្បីបន់ស្រន់ដល់ឲ្យជនរងគ្រោះស្លាប់ដោយសាររញ្ជួយដីនិងរលកយ័ក្សស៊ូណាមិ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១១។ រយៈពេល៥ឆ្នាំបានកន្លងផុតទៅតែក្តីឈឺចាប់នៅតែដក់ជាប់ក្នុងអារម្ភរបស់ប្រជាពលរដ្ឋ មិនអាចបំភ្លេចបាន។
កាលពី៥ឆ្នាំមុន នៅថ្ងៃទី១១ខែមីនាឆ្នាំ២០១១ ជប៉ុនរងការរញ្ជួយដីគម្រិត៩រិចទ័រ នៅតំបន់សមុទ្រភាគខាងជើង បង្ករឲ្យមានរលកយ័ក្សស៊ូណាមិវាយប្រហារចូលដីគោក សម្លាប់មនុស្ស ១៨.៥០០នាក់ ។ សារព័ត៌មាន AFP បានផ្សាយថា រលកយ័ក្សស៊ូណាមិក៏បានធ្វើឲ្យមានគ្រោះថ្នាក់ បែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្រអគ្គិសនីបរមាណូ ហ្វូគូស៊ីម៉ា ប៉ះពាល់ដល់ជីវិតរស់នៅរបស់ពលរដ្ឋជាង១៦០ពាន់នាក់រស់នៅជិតរោងចក្រនោះ។
នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុន បានប្រារព្ធពីធីកាន់ទុក្ខ សម្រាប់ប្រជាពលរដ្ឋ របស់ខ្លួនរាប់ពាន់នាក់ ដែលបាន បាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមិ កាលពី ៥ឆ្នាំមុន ធ្វើឲ្យទីក្រុងជាច្រើន ពោរពេញទៅដោយ ក្ដារមឈូស និងបង្កឲ្យមានគ្រោះថ្នាក់ នុយក្លេអ៊ែរ ដ៏អាក្រក់បំផុត សម្រាប់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៦។
ក្រៅពីទុកសោកពី ការបាត់បង់ ជាអាយុជីវិត ក្រុមគ្រួសារ សាច់ញាត្តិ ប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់ត្រូវ បានជម្លៀសទៅកាន់ ក្រុងក្បែរៗនោះ ដើម្បីមានសុវត្ថិភាព ហើយពួកគេចំនួន ១០ភាគរយ ត្រូវបង្ខំចិត្តរស់នៅ ក្នុងផ្ទះជា បណ្ដោះអាសន្ន ក្នុងខេត្តហ្វូគូស៊ីម៉ា ដោយឡែកពួកគេ ភាគច្រើនត្រូវតាំង ទីលំនៅថ្មី នៅក្រៅស្រុក និងចាប់ជីវិតរស់នៅថ្មី៕