ខេត្តពោធិ៍សាត់៖ ក្រុមចោរដើរធ្វេីសកម្មភាពដាក់ថ្នាំបំពុលសត្វឆ្កែលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋិកម្រើកឡើងវិញទៀតហើយបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយ:នាពេលបន្លងមក ជាក់ស្ដែងនៅរំលងអធ្រាត្រយប់មុិញបានធ្វើសកម្មភាព រួចលួចយកមេគោរបស់ស្រ្តីមេម៉ាយម្នាក់អស់ចំនួន២ក្បាលគេចខ្លួនដោយសុវត្តិភាពនៅកណ្ដាលក្រុងពោធិ៍សាត់។
ហេតុការណ៏បានភ្ញាក់ផ្អើលដល់ពលរដ្ឋហើយសមត្ថកិច្ចបានត្រឹមកំពុងស្រាវជ្រាវខាងលើកាលពីវេលាម៉ោង៥និង៣០នាទីព្រលឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុង ខេត្តពោធិ៍សាត់។
អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា ម្ចាស់សត្វគោត្រូវបានចោរលួចយកទៅបាត់នោះឈ្មោះ បាន ឡេង ភេទស្រីជាស្រ្តីមេម៉ាយ រស់នៅភូមិសង្កាត់កើតហេតុ។ហើយស្រ្តីជាម្ចាស់បានរាបរបប្រាប់សមត្តកិច្ចថាសត្វគោញីទាំង២ក្បាលដែលក្រុមចោរលួចបាត់នោះ គាត់ចងនិងសសរនៅក្រោមផ្ទះ ហើយគាត់ក៍មិនដឹងបាត់ពីវេលាម៉ោងប៉ុន្មាននោះដែរ លុះព្រឹកឡើងទើបដឹង ខណ:ចុះពីលើផ្ទះឃើញសត្វឆ្កែ១ក្បាលងាប់ក្បែសម្យាបផ្ទះហើយ១ក្បាលទៀតកំពុងប្រកាច់ ពេលក្រលេខរកមើលសត្វគោបាត់អស់ពីក្រោលក្រោមផ្ទះរលីង ក៍មានការឆោឡោនិងរាយការណ៏មកសមត្តកិច្ចតែម្តង។
លោក អនុសេនីយ៍ឯក ជន សុភី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះតាមទូរស័ព្ទថាករណីចោរលួចសត្វគោប្រជាពលរដ្ឋគាត់ខាងលើ ការពិតកាលពីក្បាលប្រលប់មុនកើតហេតុនៅពេលកម្លាំងរបស់គាត់ដើរល្បាតបានប្រទះឃើញមុខសញ្ញាដែរ ហើយបានប្រកាស់អាសន្នឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បាតិតាមរយ:មេភូមិនានា ប៉ុន្តែនៅតែមានការផ្លាត់ស្នៀត។ លោកបន្តថាតំរ៉ុយគ្រប់បែបយ៉ាងដូចជាមានពន្លឺហើយ ប៉ុន្តែទោះជាយ៉ាងណាយើងត្រូវតែស្រាវជ្រាវរកវត្ថុតាងគ្រប់សព្វនោះដែរ ដើម្បីឈានទៅរកធ្វើការងារផ្សេងៗនោះបាន។
ករណីនេះមហាជនលើកឡើងស្រដៀងៗគ្នាថា ការប៉ាន់ស្មានរបស់សមត្តកិច្ច ក៍ដូចពលរដ្ឋមួយចំនួនហាក់បីដូចជាមានការច្បាស់ណាស់ ចាំមើលៗតើមានចំណាត់ការយ៉ាងមិុចដែរ៕ ប៉ឹម ពិន