ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៥គ្រួសារក្នុងសង្កាត់ស្ពានថ្ម បានទទួលអំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចព្រឹទ្ឋគតិបណ្ឌិតប៊ុន រ៉ានី តាមរយៈលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ដោយមើលឃើញពីការលំបាកខ្វះខាត និងដើម្បីជាការជួយសម្រួល​ជីវភាពប្រចាំ​ថ្ងៃផងនោះ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៥គ្រួសារ រស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌ​ដង្កោ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រឹទ្ឋគតិបណ្ឌិត តាម​រយៈ​លោក នុត ពុធដារ៉ា អភិបាលនៃគណះអភិបាលខណ្ឌដង្កោ ចុះចែកជួនដោយផ្ទាល់។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើនិងបានសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច​តែង​បានគិតគូរ​ដល់​ការលំបាក​ និងសុខទុក្ខរបស់បងប្អូនដែលជាជនងាយរងគ្រោះ ទុរគតជន ជនពិការ កុមារកំព្រា ចាស់ជរា អ្នកផ្ទុក​​មេរោគអេដស៍ជាដើម ។ ជាមួយគ្នានេះ លោក អភិបាលខណ្ឌ ក៏បាន​​​ផ្តាំផ្ញើរដល់បងប្អូន​​ឲ្យថែ​រក្សា​សុខភាព អនាម័យការរស់​នៅស្អាត និងឲ្យមានការប្រុង​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​​​​​​​​​​បញ្ហាអគ្គិភ័យ ដែលកើតឡើង​ដោយសារ​​ការ​​ធ្វេសប្រហែស ។

អំណោយដែលបាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋទាំង១៥គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន ទី១-អង្ករ៣០គីឡូក្រាម  ទី២-មី០១កេស ទី៣-ត្រីខ ១០កំប៉ុង ទី៤-ឃីត ០១កញ្ចប់(មុង១+ភួយ១+សារ៉ុង១+ក្រមា១)និងទី៥-វិការចំនួន៣មឺុនរៀល ៕  ដោយ៖ ភារ៉ា ដង្កោ

IMG_2866

IMG_2870

IMG_2875

IMG_2877

...

IMG_2887

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print