ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ដោយមើលឃើញពីការលំបាកខ្វះខាត និងដើម្បីជាការជួយសម្រួលជីវភាពប្រចាំថ្ងៃផងនោះ ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៥គ្រួសារ រស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រឹទ្ឋគតិបណ្ឌិត តាមរយៈលោក នុត ពុធដារ៉ា អភិបាលនៃគណះអភិបាលខណ្ឌដង្កោ ចុះចែកជួនដោយផ្ទាល់។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើនិងបានសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងបានគិតគូរដល់ការលំបាក និងសុខទុក្ខរបស់បងប្អូនដែលជាជនងាយរងគ្រោះ ទុរគតជន ជនពិការ កុមារកំព្រា ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជាដើម ។ ជាមួយគ្នានេះ លោក អភិបាលខណ្ឌ ក៏បានផ្តាំផ្ញើរដល់បងប្អូនឲ្យថែរក្សាសុខភាព អនាម័យការរស់នៅស្អាត និងឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដែលកើតឡើងដោយសារការធ្វេសប្រហែស ។
អំណោយដែលបាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋទាំង១៥គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន ទី១-អង្ករ៣០គីឡូក្រាម ទី២-មី០១កេស ទី៣-ត្រីខ ១០កំប៉ុង ទី៤-ឃីត ០១កញ្ចប់(មុង១+ភួយ១+សារ៉ុង១+ក្រមា១)និងទី៥-វិការចំនួន៣មឺុនរៀល ៕ ដោយ៖ ភារ៉ា ដង្កោ