ស្ត្រីមានកូវីដ-១៩ បានសម្រាលទារក ទំងន់៣,៦ kg នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រកបដោយសុខសុវត្តិភាពទាំងម្តាយ និងកូន !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ , ស្ត្រីវិជ្ជមានកូវីដ-១៩ម្នាក់ បានសម្រាលទារក ទំងន់ 3.6 kg នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រកបដោយសុខសុវត្តិភាពទាំងម្តាយ និងកូន ដោយខិតខំការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ និង ឆ្មបផ្នែកសម្ភព នៅថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់ឲ្យដឹង, ពីលោក អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា, ក្រសួងសុខាភិបាល​ នៅព្រឹកសុក្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន ៣៥៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣៤៨នាក់ និងករណីស្លាប់​ ៥នាក់​។​
មួយរយៈនេះ ពាក្យថា, ខ្មែរសឡាញ់ខ្មែរ ស្គាល់គ្នានៅគ្រាលំបាក ។ នៅភ្នំពេញឯណេះវិញ ! អ្នកជំងឺកូវីដ-១៩ ម្នាក់មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ដែលបានបញ្ជូនមកពី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅវេលាម៉ោង២:១០ព្រឹកថ្ងៃទី ០៦ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងវះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន (ជាកូនទី ១០ ដែលមន្ទីរពេទ្យបានសម្រាលជូនអ្នកជំងឺកូវីដ)។ តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print