លេចឮ​ថា​៖​ មេខ្លោង​បេីកបនល្បែងនៅខេត្តកំពង់ស្ពឺ​ កំពុង​រត់​ការ​ដោះ​លែង​ ក្រុម​អ្នកលេង​អាប៉ោង​ ​៨​នាក់​ ប្រមូលផ្តុំ​គ្នា​នារដូវកូវីដ១៩​ ល្មើស​បំរាម​រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុម​អ្នកញៀនល្បែងស៉ីសង​ខុសច្បាប់​(​លេងចាក់អាប៉ោង)​ចំនួន​៨​នាក់​ ​ខណៈ​ដែល​ផ្គេីន​នឹងវិធានការក្រសួងសុខាភិបាល​ នារដូវជំងឺឆ្លងកូវីដ-១៩នោះ​ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចុះបង្ក្រាប​កាលពី​ពេល​កន្លង​ទៅ​នោះ។ ពេលនេះ​ កំពុង​តែមានអ្នកខំ​ប្រឹងប្រែង​រត់ការ​ដោះ​លែង ដើម្បី​ឲ្យ​បក្សពួក​ខ្លួន​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។ នេះបេីយោងតាមការ​លួចបង្ហេីបពីមន្រ្តីសាលាដំបូងខេត្តម្នាក់​។

មន្រ្តីរូបនេះ​ លួច​បង្ហេីបប្រាប់ទៀតថា​ អ្នកដែលខំ​ប្រឹងប្រែង​រត់ការ​ដោះ​លែងនោះ មានមេខ្លោង​បនល្បែងស៊ីសងម្នាក់ ដែល​ល្បីល្បាញ​ជាងគេ និង​ជា​អ្នក​ធានា​លើ​ការ​បង្ក្រាបរាល់ការលេងល្បែងទាំងនេះ​ ត្រូវ​បាន​ស្គាល់​ថាឈ្មោះ អ៊ុ​ក សុ​ផាត។ មិនតែប៉ុណ្ណោះ​ ឈ្មោះ​អ៊ុ​ក​ សុ​ផាត​​ ​ត្រូវ​បានគេអះអាង​ថា មាន​ខ្សែស្រឡាយ​ និង​ខ្នងបង្អែក​ជាម​ន្រ្តីធំមានអំណាចចាំ​ជួយ​ពីក្រោយ​ផងដែរ​។

ប្រភពដដែល​ បង្ហេីបប្រាប់ទៀតថា​ ចំពោះ​ការ​ដោះ​លែង​ក្រុម​អ្នកញៀនល្បែងស៉ីសង​ខុសច្បាប់​ ដែល​ល្មើស​បំរាម​ការ​ជួបជុំ របស់ក្រសួងសុខាភិបាល​នោះ បើ​តាម​ព័ត៌មាន​ដែល​លេចឮ​ពី​តុលាការខេត្ដ​កំពង់ស្ពឺ​មក​ថា ការ​ដោះ​លែង​អ្នកលេង​ល្បែង​ហើយ​ជា​មេខ្លោង​ដែល​នាំ​មនុស្ស​ប្រមូលផ្ដុំ​ជួបជុំ ល្មើស​បំរាម​រាជរដ្ឋាភិបាល និង​វិធានការ​សុខាភិបាល​នោះ បាន​ត្រៀម​នឹង​មាន​សេរីភាព​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ហើយ​។ ការ​ដែល​ក្រុម​មនុស្ស​ទាំង​៨​នាក់​អាច​មាន​សេរីភាព​បាន គឺ​គ្មាន​អ្វី ក្រៅពី​ចរចា​ក្រៅផ្លូវការ និង​ក្រោម​តុ​នោះ​ឡើយ​។

បេីតាម​ប្រភព​ច្បាស់​ការមួយ​ បានបញ្ជាក់ថា ឈ្មោះ អ៊ុ​ក សុ​ផាត ជា​អ្នករ៉ាប់រង​ចំណាយ​ទាំងអស់ ដើម្បី​ឲ្យ​​បក្សពួក និង​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​ទាំងនោះ​បាន​រួចខ្លួន​។

គួររម្លឹកថា​ ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ និង​ការ​បំពាន​បំរាម​វិធានការ​សុខាភិបាល ប្រមូលផ្តុំ​លេងល្បែង​ក្នុង​ចំការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ខាងលិច ភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ។​ លុះនៅ​វេលា​ម៉ោង​១​ ​និង​៤៥​នាទី​រសៀលថ្ងៃដដែល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ប្រមូលផ្តុំ​ជួបជុំ​គ្នា​ល្មើស​បំរាម​វិធានការ​សុខាភិបាល និង​លេងល្បែង​ស៊ីសង​(​អាប៉ោង​) នៅ​ក្នុង​ដីចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ។ ជាក់ស្ដែង​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ រួម​ជាមួយនឹង​វត្ថុ​តាង​ផង​ដែរ ។

គួរជម្រាបថា​ ក្រុម​លេងល្បែង​ល្មើស​បំរាម​វិធានការ​សុខាភិបាល​នេះ រួម​មាន ៖ ១-​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ ២-​ឈ្មោះ ប៉ុ​ម សា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ។ ៣-​ឈ្មោះ ស៊ឹ​ម ថុ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ដងទឹក ឃុំ​ទឹកល្អក ស្រុក​គងពិសី ។ ៤-​ឈ្មោះ សៀម ប៉េង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ។ ៥-​ឈ្មោះ ណេ​ន នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​គោក​ស្រប់ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ៦-​ឈ្មោះ អ៊ុយ សុ​ផាត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។ ៧-​ឈ្មោះ ម៉ឺ វឺ​ន ភេទ​ស្រី អាយុ ៤២​ឆ្នាំ ភូមិ​គោក​មាន​ជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង និង​៨-​ឈ្មោះ យ៉​ន តាំង ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខ ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ដោយ​ឡែក​​វត្ថុ​តាង​ដកហូត​បាន​ជាក់ស្ដែង​រួម​មាន ៖ -​មេអាប៉ោង​០៧, -​ចាន​បាញ់អាប៉ោង​០១, -​គំរប​គ្រប ០១, -​ឧបករណ៍​បញ្ជា​មេ អាប៉ោង​១, -​កំរាល​ក្រាល​១. -​ប៊ិ​ច​៧​ដើម​, -​សៀវភៅ​កត់​បុ​ង​៧​ក្បាល​, -​តង់​កៅស៊ូ​ប្រក់ ១, -​កៅអី​ជ័រ ៥, -​ប្រាក់​រៀល​ចំនួន ២,២០០,០០០​រៀល ( ពីរ​លាន​ម្ភៃ​ម៉ឺន​រៀល ), -​ទូរស័ព្ទ​ដៃ ម៉ាក​ចំរុះ ៣​គ្រឿង​, – ម៉ូតូ​ម៉ាក​ចំរុះ ៤​គ្រឿង និង​រថយន្ត​ចំនួន​២​គ្រឿង​ផង​ដែរ​។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​មជ្ឈដ្ឋាន​ទូទៅ​ ជាពិសេស​គឺប្រជាពលរដ្ឋរង់ចាំមេីលថា​ បុគ្គលឈ្មោះ អ៊ុ​ក សុ​ផាត ដែល​ជា​អ្នករត់ការនិងរ៉ាប់រង​ចំណាយ​លុយទាំងអស់ ដើម្បី​ឲ្យ​​បក្សពួក និង​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​ទាំងនោះ​បាន​រួចខ្លួន​ដែលឬទេ? តើ​អំណាច​ទឹកប្រាក់​ឬ​ ក៏​វិធានការសុខាភិបាល​មួយណាមានប្រសិទ្ធខ្លាំងជាង៕ដោយ​៖សហការី​

...

រូបថត​៖ឯកសារ​ ពេល​សមត្ថកិច្ច​បង្ក្រាប​កាលពីពេលកន្លងទៅនេះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print