នារីម្នាក់ធ្វើអត្តឃាតលោតទឹកត្រពាំងស្លាប់ដោយសារខឹងឈ្លោះតាមទូរស័ព្ទជាមួយគូរដណ្តឹង

ចែករំលែក៖

ខេត្តក្រចេះ៖ នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតចូលក្នុងទឹកត្រពាំងលង់ស្លាប់តែម្តងដោយសារតែមានកំហឹងកើតជម្លោះតាមទូរស័ព្ទជាមួយគូដណ្ដឹង។

ហេតុការណ៍នារីលោតទឹកធ្វើអត្តឃាតនោះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នៅត្រពាំងក្នុងបរិវេណរបស់ក្រុមហ៊ុនចំការកៅស៊ូ ឈ្មោះសុវណ្ណរាជសីស្ថិតក្នុងភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពបានឱ្យដឹងថានារីរងគ្រោះមាន ឈ្មោះ ផៃស្រួយ អាយុ២១ឆ្នាំជនជាតិខ្មែរ  មានទីលំនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ប្រភពបន្តថាក្រោយពីទទួលដំណឹងភ្លាមសមត្ថកិច្ចជំនាញសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថា យុវនារីរូបនេះពិតជាស្លាប់ដោយឈ្លក់ទឹកប្រាកដមែន និងនៅលើដងខ្លួននៃសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។

ប្រភពពីឪពុកសាកសពនារីរងគ្រោះបានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះគាត់បានឃើញកូនរបស់គាត់បានឈ្លោះគ្នាជាមួយគូរដណ្តឹងតាមទូរស័ព្ឌមិនដឹងមូលហេតុអីនោះទ។

ហើយនៅថ្ងៃកើតហេតុនេះគាត់ជាឪពុកបានប្រើកូនស្រីឱ្យទៅទិញម្ហូបយកមកហូបបាយ មិនដឹងថានាងជិៈម៉ូតូចូលទៅក្នុងកន្លែងកើតហេតុនោះដែរ។

បើតាមការបំភ្លឺរបស់

សាក្សីដែលបានឃើញ
នៅកន្លែងកើតហេតុថាខ្លួន កំពុងដើរជៀរជ័រកៅស៊ូក្នុងក្រុមហ៊ុន សុវណ្ណរាជសីក៏ឃើញយុវនារីរងគ្រោះជិះម៉ូតូម្នាក់ឯងរួចអង្គុយផឹកស្រាបៀហ្គេនស្បេឺតអស់ចំនួន០២កំប៉ុង រួចបានលោតចូលទៅក្នុងទឹកត្រពាំងនោះតែម្ដង។

ឯខ្លួនរវល់ជៀរជ័រកៅស៊ូនិងនឹកស្មានតែនារីនោះគេលោតចុះងូតទឹកត្រពាំងលេងធម្មតាមិនដឹងថាគេធ្វើអត្តឃាត់នោះសោះ។

ក្រោយពីធ្វើការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិក្រុមគ្រួរសាយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

...


ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print