លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុមV ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយរបស់អតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុមV ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២ទៅចែកជូនកងពលអន្តរាគមន៍លេខ១ កងទ័ពជើងគោក។
នាឱកាសនោះលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានថ្លែងអំណរគុណចំពោះអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រុមV ជំនាន់ទី៧ ឆ្នាំ២០០៩-២០១២ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់កងពលអន្តរាគមន៍លេខ១ កងទ័ពជើងគោក ក្នុងពេលបិទខ្ទប់នេះ ពិសេសដំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិឹងជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។

លោកអធិការខណ្ឌ ក៏បានលើកឡើងទាក់ទងទៅនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។
ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការ ចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ។អំណោយទាំងនោះរួមមាន៖
-ទឹកសុទ្ធ ចំនួន ៥០កេស
-មី ចំនួន ០២កេសធំ
-ត្រីខ ចំនួន ០២កេសធំ
រួមទាំងអាល់កុល ០១កាន, ម៉ាស់ ០១កេសធំ។
ឧបត្ថមជូន កងពលអន្តរាគមន៍លេខ១ កងទ័ពជើងគោក ដែលបានចុះការពារ និងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ នៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ តំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print