បន្ទាយមានជ័យ ÷ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខរបស់ឣង្គភាព កងពលតូចថ្មើរជើងលេខ៥១ បន្តចុះយកសំណាកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមសហការ ជាមួយតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បន្តពន្លឿនការយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ជំរុញការកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា កងកម្លាំងយោធិនសុខាភិបាលកងពល បន្តចេញបំពេញប្រតិបត្តិការរយ:ពេល៣ថ្ងៃមកនេះ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងទ័ពតាមឋានានុក្រម និងឣាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កាត់ផ្តាច់ការឆ្លងរីករាលដាលដែលជាហានិភ័យធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕
...
ដោយ៖ សូរិយា