កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបន្តអនុវត្តន៍ដាក់បំរាមគោចរ ត្រង់ច្រមុះជ្រូកស្ទឹងមានជ័យ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងចម្រុះ​ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង៨យប់ ថ្ងៃសុក្រ ៣កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិង ថ្ងៃទី ១៤ ខែ ឩសភា ឆ្នាំ២០២១​ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និង លោក ណុល សុធា មេបញ្ជាការរងខណ្ឌមានជ័យ និង ដោយមានការចូលរួមពី កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដឹកនាំដោយ ឩត្តមសេនីយ៍ទោល គល់ យី ស្នងការរង រាជធានីភ្នំពេញ បានចុះអនុវត្តរឹតបណ្តឹងសន្តិសុខ​ នៃបំរាមគោចរ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការចុះអនុវត្ត ពង្រឹងសន្តិសុខ និងបំរាមគោចរ នេះដែរ ឯកឧត្ដម អភិបាលរង បានបញ្ជាក់ថា គោល បំណងកំណត់គោលដៅបិទខ្ទប់ នៃតំបន់ក្រហម ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យ៣ ដើម្បីរៀបចំកម្លាំងប្រចាំការតាមគោលដៅបិទខ្ទប់នីមួយៗ ក្នុងនោះ គោលដៅបិទខ្ទប់ នៃតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យ៣ មាន ១០គោលដៅ ។ ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌមានជ័យ បានទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម សូមយោគយល់ និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំចេញក្រៅក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ។

​ ក្នុងប្រតិបត្តិការណ៍​ នៃការអនុវត្តន៍បំរាមគោចរ កម្លាំងចម្រុះរបស់គណៈបញ្ជាការខណ្ឌមានជ័យ បានប្រើប្រាស់កម្លាំងសរុប ៥៨នាក់ បានដកហូតម៉ូតូ ចំនួន០៣គ្រឿង ដែលល្មើសនិងបំរាមគោចរ យកទៅរក្សាទុក និង ឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅលំនៅដ្ឋានខ្លួនឯង​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print