ព្រែកធម្មជាតិមួយខ្សែដែលគេឱ្យឈ្មោះថា “ព្រែកថ្មី” ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ ព្រែកធម្មជាតិមួយខ្សែដែលគេឱ្យឈ្មោះថា “ព្រែកថ្មី” ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញប្រវែង ៤,២០០ ម៉ែត្រ ដើម្បីនាំទឹកពីទន្លេមេគង្គ ទៅស្រោចស្រពផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករជាង ៥០០ហិកតា ។ នៅពេលបញ្ចប់ការដ្ឋាននេះ ក្រៅពីទទួលបានទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្ម ប្រជាពលរដ្ឋនៅតំបន់នោះ ក៏នឹងទទួលបានផ្លូវលំថ្មីអមសងខាងព្រែក សរុបប្រវែង ៦,៤០០ម៉ែត្រ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ៕ សុខ ខេមរា

12814128_453485961509982_1215809169528872062_n

1146506_453485974843314_2114743216820356068_n

12800401_453485931509985_6090319562287704805_n

10337727_453485941509984_7958106155974418371_n

...

12809526_453485948176650_3948345777452619920_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print