ខេត្តកណ្ដាល៖ ព្រែកធម្មជាតិមួយខ្សែដែលគេឱ្យឈ្មោះថា “ព្រែកថ្មី” ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញប្រវែង ៤,២០០ ម៉ែត្រ ដើម្បីនាំទឹកពីទន្លេមេគង្គ ទៅស្រោចស្រពផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករជាង ៥០០ហិកតា ។ នៅពេលបញ្ចប់ការដ្ឋាននេះ ក្រៅពីទទួលបានទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្ម ប្រជាពលរដ្ឋនៅតំបន់នោះ ក៏នឹងទទួលបានផ្លូវលំថ្មីអមសងខាងព្រែក សរុបប្រវែង ៦,៤០០ម៉ែត្រ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ៕ សុខ ខេមរា
...