នាយឧត្តមសេនីយ៍ឥត សារ៉ាត់ ចុះពិនិត្យការចាក់វ៉ាក់សាំងដូសទី២ចាប់ពីថ្ងៃទី១៥ ខែឧសភានេះ

ចែករំលែក៖

ភ្នំពេញ÷សូមបងប្អូនក្នុងតំបន់ក្រហមអញ្ជើញទៅចាក់វ៉ាក់សាំងដូ​ស​ទី​២ គឺចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ខែឧសភា​នេះ​ ។​ សកម្មភាព​ចាក់​វ៉ាក់សាំង​នេះ​បានធ្វើ​នៅ​ខណ្ឌ​ចំនួន​ ៦ ក្នុងរាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចំណែកបងប្អូនមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ក៏អាចមកចាក់បានព្រមគ្នាផងដែរ សូមរូសរាន់ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​ប្រធានប្រតិបត្តិ ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម ដែល​បាន​ចុះ​ពិនិត្យ​ជាប់​ប្រចាំ​នូវ​ដំណើរ​ការចាក់​វ៉ាក់សាំង បាន​បញ្ជាក់ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ បានបញ្ចប់​ប្រមាណ ៨០ ទៅ ៩០​ភាគរយ​ហើយ ហើយ​ការចាក់​ដូ​ស​ទី​២​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះដែរ​។​ទោះបី​ចាប់ ផ្តើម​ចាក់​ដូ​ស​ទី​២​ តែ​ការចាក់​ដូ​ស​ទី​១​ក៏បាន​ធ្វើ​ទន្ទឹមគ្នានេះ​សម្រាប់​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​មិនទាន់​ចាក់​នោះ​។​

តាមរបាយការណ៍ រយៈពេល​១៤​ថ្ងៃ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ដែលជា​តំបន់​ប្រឈម នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​បទបញ្ជា​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ៦៥​ម៉ឺន​នាក់​ហើយ​ ឯការចាក់​ដូ​ស​ទី​២ នឹងចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ខែឧសភា​នេះ​សកម្មភាព​ចាក់​វ៉ាក់សាំង​នេះ​បានធ្វើ​នៅ​ខណ្ឌ​ចំនួន​ ៦ខណ្ឌ ដែលខណ្ឌ​ទាំង​៦ រួមមាន​៖​ ខណ្ឌមានជ័យ​ ចាក់​បាន ១៣៦.៥៥៧​នាក់​, ខណ្ឌដង្កោ​ ចាក់​បាន ១៣០.៦៥៣​នាក់ ,​ខណ្ឌ​កំបូល ចាក់​បាន ១០១.៨១៥​នាក់ ,​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាក់​បាន ២២៤.៧៨០​នាក់, ខណ្ឌឫស្សីកែវ​ ចាក់​បាន ៣៩.៤៧៥​នាក់ និង​ខណ្ឌទួលគោក​ចំនួន ១៩.៦៧៣​នាក់​។​

រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ដាក់ចេញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ចំនួន​៦ កាលពី​ថ្ងៃទី​០១ ខែឧសភា ដោយមាន​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​សរុប​ប្រមាណ ៩០​ម៉ឺន​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត សារ៉ាត់ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ដល់​ថ្ងៃ​ចាក់​ដូ​ស​ទី​២​សូម​ទៅ​ចាក់​វ៉ាក់សាំង​តាម ការរៀបចំ​របស់​អាជ្ញា​ធរ នៅតាម​ទីតាំង​ដែល​ខ្លួន​បាន​ចាក់​ដូ​ស​ទី​១​។ នាយ​ឧ​ត្ត​ម​សេនីយ៍​ ឥត សារ៉ាត់ ក៏បាន​ក្រើនរំលឹក​និង​អំពាវនាវ សូម​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់ សាំង​រក្សា​របៀបរៀបរយ គោរព​វិធាន​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការឆ្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print