ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វេីការឃាត់ខ្លួនជនសង័្សយ ឈ្មោះ ហ៊ុប រីម ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិសាមសិប ឃុំតាក្រីស្រុកកម្រៀង ខេត្តបាត់ដំ បង មុខរបរ ជាកសិករ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំរៀងបានឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៣ ខែ ឧស ភា ឆ្នាំ ២០២១ ម្ចាស់គណនីឈ្មោះ សំអឿន ផ្ទេរប្រាក់ បានបង្ហោះខ្លឹមសារនិងរូបភាព ពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយដែលកេីតឡេីងក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២១ ឈានចូ ល ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២១ បណ្តាលឱ្យឈ្មោះ រួត វីរ:ភេទប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកសិករ រងរបួសធ្ងន់ធ្ងរ ត្រូវនាំទៅសង្រ្គោះនៅមន្ទីរពេទ្យឯស្រុកសំពៅលូន។
ក្រោយការបង្ហោះផ្សព្វផ្សាយនិងទទួលបាននូវពាក្យបណ្តឹងរបស់ជនងគ្រោះ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយឈ្មោះ ហ៊ុម រីម បានឆ្លេីយសារភាពថា ក្នុងយប់កេីតហេតុរូបគេបាន យកកែវគប់ទៅលេីក្បាលជនរងគ្រោះខាងលេីបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដ មែន។ ជនសង្ស័យសារភាពទៀតថាករណីនេះគឺផ្តេីមឡេីងដោយសារជម្លោះទំនាស់ពាក្យសំដីតែប៉ុណ្ណោះ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ រីឯជនដៃដល់ត្រូវសមត្ថកិច្ចបាន រៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់៕