រដ្ឋបាលខេត្តព្រៃវែង បន្តបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃនេះ ត្រូវបានបង្ហាញ ចំនួន៦នាក់ទៀត

ចែករំលែក៖

ខេត្តព្រៃវែង,លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានបញ្ជាក់ឲ្យដឹងថា, រដ្ឋបាលខេត្តព្រៃវែង បន្តបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃនេះ ត្រូវបានបង្ហាញ ចំនួន៦នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកពារាំង ស្រុកកំពង់ត្របែក និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ឈ្មោះ និងកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៦នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។
ជាថ្មីម្តងទៀត លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅតែ សូមអំពាវនាវដល់បងប្អូនត្រូវប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print