កសិករដាំដើមផ្ញៀវនៅឃុំសឿស្រុកមង្គលបូរី សប្បាយចិត្តតម្លៃផ្លែផ្ញៀវ ឆ្នាំនេះកើន លក់បានថ្លៃជាងឆ្នាំមុន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ កសិករដាំដំណាំឈើហូបផ្លែឈ្មោះថាផ្លែផ្ញៀវ ឆ្នាំនេះកើនឡើង លក់ក៏បានថ្លែជាងឆ្នាំមុន គឺឆ្នាំមុនថ្លៃ៣.០០០រៀល/ ១គ.ក្រ ឯឆ្នាំនេះ  ថ្លៃដល់៤.០០០រៀល/ គ.ក្រ ។
កសិករម្ចាស់ចម្ការឈ្មោះហម  រ៉ាឌី  បានប្រាប់ថា   ខ្លួនមានដីចម្ការកេរ្ត៍ពីឪពុកទំហំ១ហិកតានៅក្រោយវត្តបុព្វសិលារាមភក្តនេស ក្នុងភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី ។ក្នុងចម្ការឈើហូបផ្លែនេះមានដាំដើមខ្នុរ ល្មុត កំពីងរាជ ដូង ស្វាយ ស្វាយខ្ទិះ ច័ន្ទ  ម៉ាក់ប្រាង ម៉ាក់យ៉ុង ។ក្នុងនោះ ក៏មានដើមផ្ញៀវចំនួន៣៥ដើមផងដែរ ។
ប្អូន ហម រ៉ាឌី បានបន្តថា ដើមភ្ញៀវនេះមានរយៈពេល២០ឆ្នាំហើយ ។ដាំដំបូង បាន៥ឆ្នាំ ក៏បានផល ។ ដើមនេះ បានសាកមែកដាំបន្ត ហើយមិនបានប្រើជីនិងថ្នាំឡើយ ។ ហេតុនេះ ពេលទុំហើយ ក៏វាមានរសជាតិជូរអែម មិនផ្អែមដូចផ្ញៀវពីបរទេសដែលគេប្រើជីនិងថ្នាំគីមីឡើយ  ។កសិកររូបនេះបានបន្តថា ក្នុងរយៈពេល១០ឆ្នាំគឺលក់នៅតាមផ្សារនិងសាលារៀន បោះដុំក្នុងថ្លៃ៣.០០០រៀល/គ.ក្រមួយដើមបានផល១០០គ.ក្រ  ។
ប៉ុន្តែដោយរយៈពេល៤-៥ឆ្នាំ ចុងក្រោយនេះ ដោយសារមានគេថតបង្ហោះតាមបណ្តាញសង្គម ទើបមានផ្ញៀវមកមើលនិងមកទិញផ្លែផ្ញៀវដល់ចម្ការតែម្តង ដោយមិនបានបេះយកទៅលក់នៅទីផ្សារឡើយ ។កសិកររូបនេះបន្តថា តាំងពីដំណាំក្នុងចម្ការបានផលមក   ជីវភាពគ្រួសារប្អូនបានប្រសើរឡើង ជាងកាលប្អូនធ្វើតែស្រែមួយមុខ ៕


ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print