បើគ្មានវិធានការទប់ស្កាត់ទេនោះ បម្រែបម្រួលអាកាសធាតុនឹងសម្លាប់មនុស្សកាន់តែច្រើន

ចែករំលែក៖

បម្រែប្រួលអាកាសធាតុកំពុងតែក្លាយទៅជាសព្វាវុធដ៏មុតស្រូចសម្លាប់មនុស្សរាប់សិបពាន់នាក់ក្នុងមួយឆ្នាំៗ។. ​តាម​លទ្ធផល​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បរិយាកាស​បរិសុទ្ធ​ល្អ​ជាង​នេះ​នឹង​សង្គ្រោះ​អាយុជីវិត​មនុស្ស​បាន​ជាង​២​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ ដែល​កំពុង​តែ​រស់នៅ​ក្នុង​បរិយាកាស​កខ្វក់​ ។​

​លោក​ Julian​ Marshall​ មក​ពី​សកល​វិទ្យាល័យ​ Minnesota​ និង​ជា​អ្នក​ស្រាល​ជ្រាវ​បាន​បញ្ជក់​ថា​«​ យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ឃើញ​ថា​ បរិយាកាស​បរិសុទ្ធ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​របស់​មនុស្សជាតិ​ កាត់​បន្ថយ​បាន​អត្រា​អ្នក​ស្លាប់​ជា​ច្រើន​។​ បរិយាកាស​កខ្វក់​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ចំណែក​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា​អា​មេ​រិ​ក​ កា​ណា​ដា​ និង​អឺរ៉ុប​មាន​ភាព​ប្រសើរ​ជាង​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ដែល​មាន​បរិយាកាស​អាប់​អួរបំផុត​នោះ​គឺ​នៅ​ក្នុង​ប្រទេស​ចិន​ ឥណ្ឌា​ និង​រុ​ស្ស៊ី​ ហើយ​ប្រទេស​ទាំងនោះ​មាន​បរិយាកាស​ប្រសើរ​ជាង​នេះ​ដូច​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​ដាក់​ចេញ​នោះ​ នឹង​អាច​ជួយ​ពលរដ្ឋ​ជិត​មួយ​លាន​កន្លះ​គេច​ផុត​ពី​សេចក្តីស្លាប់​។​ ចំណែក​ប្រទេស​ដែល​មិនសូវ​មាន​បរិយាកាស​កខ្វក់​អាច​ធ្វើ​ឲ្យ​ប្រសើរ​ ដូច​ការ​ដាក់​ចេញ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​នឹង​ជួយ​សង្គ្រោះ​ជីវិតមនុស្ស​ជាង​ កន្លះ​លាន​នាក់​។​

​អង្គការ​សុខភាព​បិ​ភព​លោក​WHO​ បាន​បញ្ជាក់​ថា​ បរិយាកាស​កខ្វក់​ ដូច​ជា​កម្ទេចធូលី​តូចៗ​ (PM)​ អាច​ចូល​ក្នុង​សួត​ បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ 3,2​ លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ធូលី​តូច​ជាង​ 2,5​ microns​ គឺជា​ឃាតក​ សម្លាប់​មនុស្ស​រាប់​លាន​នាក់​ ធូលី​ទាំងនោះ​បង្ក​ឲ្យ​មាន​ជំងឺ​ពាក់ព័ន្ធ​បេះដូង​ សួត​ និង​មហារីក​ជាដើម​។​ ធូលី​តូចៗ​នោះ​ចេញ​មក​ពី​ការ​ដុត​ធ្យូងថ្ម​នៅ​តាម​រោងចក្រ​អគ្គិសនី​ ការ​បញ្ចេញ​ផ្សេង​ពុល​ពី​រថយន្ត​ និង​ក្រុមហ៊ុន​សហគ្រាស​ធំៗ​។​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ ការ​ដុត​អុស​ ធ្យូង​ ដាំ​ស្លរ​ បង្ក​ឲ្យ​មាន​ជាតិ​ធូលី​តូច​ជា​ច្រើន​។​

​នៅ​លើ​ពិភពលោក​ ភាគច្រើន​មនុស្ស​រស់នៅ​ក្នុង​បរិយាកាស​ដែល​មាន​ធូលី​ ក្រោម​10​ microgram​ និង​មាន​សុខភាព​ប្រសើរ​ជា​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​ដាក់​ចេញ​។​ ប្រទេស​ដូច​ជា​ចិន​ និង​ឥណ្ឌា​ កម្រិត​ធូលី​មាន​រហូត​ដល់​ទៅ​១០០​ migrogram​ លើស​ពី​កម្រិត​សុវត្ថិភាព​ដល់​ទៅ​១០​ដង​។​

​លោក​ Julian​ Marshall​ បញ្ជាក់​ថា​ «​ប្រសិនបើ​បរិយាកាស​នៅ​លើ​ពិភពលោក​ប្រសើរ​ជាង​នេះ​ការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ ក៏​ថយ​ចុះ​ផង​ដែរ​។​ យើង​ជឿជាក់​ថា​ ការ​ស្រាវជ្រាវ​នេះ​ អាច​ជា​មូលដ្ឋាន​សម្រាប់​ការពារ​សុខភាព​ពលរ​ដ្ន​នៅ​ជុំវិញ​ពិភពលោក​»​។​

​ក្រៅពី​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ជាង​២​លាន​នាក់​ដោយសារ​ជំងឺ​ផ្សេងៗ​ បរិយាកាស​ប្រែប្រួល​ដោយ​ការ​បញ្ចេញ​ជាតិពុល​ច្រើន​ក៏​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​ខុស​ប្រក្រតី​ដូច​ជា​ខ្យល់ព្យុះ​ គ្រោះ​ទឹកជំនន់​ បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ។​

​កន្លង​មក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ របស់​ចិន​បាន​ផ្សាយ​ពី​ភាព​គ្រោះថ្នាក់​ដល់​សុខភាព​ ដោយសារ​តែ​ផ្សែង​អ័ព្ទ​ជា​ច្រើន​ បង្ក​ផល​លំបាក់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ពិសេស​គឺ​កុមារ​ និង​មនុស្ស​ចាស់​។​ ពលរដ្ឋ​ចិន​ក៏​បាន​តវ៉ា​ពី​រឿងរ៉ាវ​បំពុលបរិយាកាស​ផង​ដែរ​ ។​ ដោយហេតុ​នោះ​ហើយ​ បានជា​រដ្ឋាភិបាល​ចិន​សម្រេច​បិទ​រោងចក្រ​អគ្គិសនី​ ៣​ក្នុង​ចំណោម​៤​ដែល​ដើរ​ដោយ​ថា​ម​ ពល​ធ្យូងថ្ម​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​កាត់​បន្ថយ​ផ្សែង​ពុល​ ហើយ​ក្នុង​ឆ្នាំ​ខាង​មុខ​ ចិន​មាន​គម្រោង​ ឈាន​ដល់​បិទ​រោងចក្រ​ដើរ​ដោយ​ថាមពល​ ធ្យូងថ្ម​ដែល​នៅ​សេសសល់​ទាំងអស់​ ។​

​ក្នុង​ឆ្នាំ​២០១៣​ ទីក្រុង​ប៉េ​កាំ​ង​បាន​ សន្យា​ចូលរួម​រក្សា​បរិយាកាស​ស្អាត​ ដោយ​កាត់​បន្ថយ​ប្រើប្រាស់​ធ្យូងថ្ម​ឱ្យ​នៅ​ តិច​ជាង​១០​លាន​តោន​រហូត​ដល់​ឆ្នាំ​ ២០១៧​ ដែល​នេះ​ជា​ការ​កាត់​បន្ថយ​ឱ្យ​ បាន​១៣​លាន​តោន​ក្នុង​រយពេល​៤​ឆ្នាំ​។​ ជាមួយ​គ្នា​នេះ​ ក្រុង​ប៉េ​កាំ​ង​មាន​គម្រោង​ បិទ​រោងចក្រ​អគ្គិសនី​ទាំង​៤​ដែល​ដើរ​ ដោយ​ថាមពល​ធ្យូងថ្ម​ក្នុង​រយៈពេល​៤​ឆ្នាំ​ ដើម្បី​ជា​សកម្មភាព​ចូលរួម​កាត់​បន្ថយ​ ការ​ប្រើប្រាស់​ធ្យូងថ្ម​ឱ្យ​បាន​យ៉ាងតិច​៩​ លាន​តោន​ ។​

​ក្រៅពី​នេះ​មន្ដ្រី​ចិន​ក៏​មាន​គម្រោង​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម​ក្នុង​ ចង្ក្រាន​បាយ​ ក្នុង​រោងចក្រ​ សហគ្រាស​ ក៏​ដូច​ជំរុញ​ឱ្យ​រោងចក្រ​ សហគ្រាស​ទាំង​ នោះ​ចេញ​ទៅ​ក្រៅ​ក្រុង​ និង​ប្រើប្រាស់​ ឧស្ម័ន​ធម្មជាតិ​ជំនួស​វិញ​ ហើយ​នៅ​ឆ្នាំ​ ២០២០​ ការ​ប្រើប្រាស់​ធ្យូងថ្ម​នឹង​ត្រូវ​ បញ្ឈប់​ទាំងស្រុង​ ។​

​រោងចក្រ​អគ្គិសនី​ទំហំ​៤០០​មី​ហ្គា​ វ៉ា​ត​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Guohua​ Electric​ Power​ Co.​ Ltd​ ត្រូវ​បិទ​កាល​ ពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៥​ ហើយ​ ជំនួស​មក​វិញ​ដោយ​រោងចក្រ​ដើរ​ដោយ​ ថាមពល​ឧស្ម័ន​ធម្មជាតិ​។​ ការ​បិទ​រោង​ ចក្រ​នេះ​ បន្ទាប់​ពី​មានការ​បិទ​រោងចក្រ​ អគ្គិសនី​មាន​អាយុកាល​៩៣​ឆ្នាំ​របស់​ ក្រុមហ៊ុន​ Beijing​ Jingneng​ Power​ កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ។​

​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​ ចិន​បាន​បិទ​រោងចក្រ​អគ្គិសនី​មាន​កម្លាំង​ ៦០០​មី​ហ្គា​វ៉ា​ត់​ដែល​ដើរ​ដោយ​ ថាមពល​ធ្យុ​ង​ថ្ម​របស់​ក្រោម​ហ៊ុន​China​ Datang​ Corporation​ ដើម្បី​សកម្មភាព​ កាត់​បន្ថយ​ការ​បំពុលបរិយាកាស​ ។​

​តាម​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ កម្រិត​ ផ្សែង​អ័ព្ទ​បំពុលបរិយាកាស​នៅ​ក្នុង​ ប្រទេស​ចិន​បាន​ថយ​ចុះ​៤​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៤​ បើ​ប្រៀ​ង​ធៀប​បណ្ដា​ឆ្នាំ​មុនៗ​ ប៉ុន្ដែ​ការ​ចុះ​ថយ​នោះ​នៅ​មិន​ទាន់​សម​ ល្មម​តាម​កម្រិតស្ដង់ដា​នៅឡើយ​ទេ​។​ ទីក្រុង​ប៉េ​កាំ​ង​មាន​កម្រិត​វាស់​ស្ទង់​ស្ដី​ អំពី​ផ្សែង​អ័ព្ទ​នោះ​មាន​៨៥.៩​មីក្រូ​ក្រាម​ ហើយ​ដែល​កម្រិត​ស្ដង់​ការ​មាន​ត្រឹមតែ​ ៣៥​មិ​ក្រូ​ក្រាម​ប៉ុណ្ណោះ​ ។​

...

​កាលពីដើម​ឆ្នាំ​២០១៥​នេះ​ កា​រិ​យា​ ល័យ​បរិស្ថាន​ក្រុង​ប៉េ​កាំ​ង​បញ្ជាក់​ថា​ គេ​មាន​គម្រោង​កាត់​បន្ថយ​ផ្សែង​អ័ព្ទ​ឱ្យ​ ចុះ​មក​នៅ​ក្រោម​៦០​មីក្រូ​ក្រាម​នៅ​ក្នុង​ ឆ្នាំ​២០១៧​ ។​ មាន​តែ​ទីក្រុង​៨​ក្នុង​ចំណោម​ ទីក្រុង​ទាំងអស់​៧៤​ដែល​ក្រសួងបរិស្ថាន​ ចិន​បាន​ត្រួតពិនិត្យ​ឃើញ​ថា​ មាន​បរិ​-​យា​កាស​ស្ថិត​នៅ​ក្នុង​បទដ្ឋាន​ មិន​ប៉ះ​ ពាល់​សុខភាព​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៤​។​ ជា​ មួយ​គ្នា​នោះ​ ទីក្រុង​៧​ក្នុង​ចំណោម​១០​ មាន​បរិយាកាស​អាប់អួរ​ ផ្សែង​ពុល​នាំ​ ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​នោះ​ ស្ថិត​នៅ​ក្នុង​ខេត្ដ​Hebei​ ដែល​នៅ​ព័ទ្ធ​ ជុំវិញ​ទីក្រុង​ប៉េ​កាំ​ង​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print