ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជាង ៩ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោកឧកញ៉ា សុខ ប៊ុន ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាធានីភ្នំពេញហើយ ដើម្បីសាកសួរបន្ថែមជុំវិញករណីប្រើអំពើហិង្សាលើនាង សាសា អតីតពិធីការនីទូរទស្សន៍ក្នុងស្រុកមួយរូប។ តាមប្រភពព័ត៌មានបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា យ៉ាងតក់ក្រហល់ក្រោយពេលក្រសួងមហាផ្ទៃចេញនិវេទក្រហមផ្ញើទៅនគរបាលសិង្ហបុរី ដើម្បីសហការចាប់ខ្លួនលោកឧកញ៉ាសុខ ប៊ុន។ អ្នកច្បាប់លើកឡើងថា នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ សុខ ប៊ុន លោក សុខ ប៊ុន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ៕ ហេង សូរិយា
...