រថយន្តយីឌុប ដឹកទូរ កុងតឺន័របើកបួងចង្គូតគេចរថយន្តមួយគ្រឿងទៀត បណ្តាលឱ្យក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តយីឌុប ដឹកទូរកុងតឺន័រមួយគ្រឿងក្រឡាប់ផ្ងារជើង ដោយសារបួងចង្គូតគេចពីរថយន្តមួយគ្រឿងទៀត ខណៈពេលពេលកំពុងបត់ឆ្លងផ្លូវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ ថៃហ្គឺ កែងផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តយីឌុប ដឹកទូរកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-2347 តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចផ្លូវជាតិលេខ១ កែង ផ្លូវថៃហ្គឺ ដែលជាចំណុចកើតហេតុ រថយន្តក៏បានបតឆ្វេង ឆ្ពោះទៅផ្លូវថៃហ្គឺ ពេលកំពុងបតស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក នៅខាងមុខបណ្តាលឱ្យរថយន្តយីឌុប ដឹកទូរកុងតឺន័រ ជាន់ហ្វ្រាំងមិនទាន់ ក៏បួងចង្គូតគេចរហូតក្រឡាប់ផ្ងារជើងនៅកន្លែងកើតហេតុតែម្តង បណ្តាលឱ្យរថយន្ត និង ទំនិញ ក្នុងរថយន្តខូចខាតអស់ជាច្រើន តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ចំណែករថយន្តដែលនៅខាងមុខបានបន្តល្បឿនទៅមុខទៀតជាធម្មតា។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុរួចប្រគល់រថយន្តឱ្យម្ចាស់យកទៅជុសជុលដោយខ្លួនឯង ព្រោះមិនបង្កឱ្យមានគ្រោះថ្នាក់ និង ខូចទ្រព្យសម្បត្តិរដ្ឋក្នុងហេតុការណ៍នេះទេ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print