ខេត្តរតនគិរី៖ ជនជាតិវៀតណាមកម្មករក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយម្នាក់មានវិបត្តិផ្លូវចិត្តបញ្ហាជំពាក់បំណុលគេបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ហេតុការណ៍កម្មករចងកសម្លាប់ខ្លួននោះបានកើតឡើងនៅវេលាម៉ោងប្រហែល១៩ៈ៣០នាទី ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១ត្រង់ចំនុចការដ្ឋាន២ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ Huynh Huu Vinh ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករក្រមហ៊ុនខាងលើមានទីលំនៅខេត្តប៊ិញឌិញប្រទេសវៀតណាម។
ដើមហេតុមានវិបត្តិផ្លូវចិត្តលើបញ្ហាជំពាក់បំណុលគេ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបានចុះពិនិត្យដល់ទីកន្លែងកើតហេតុនិងធ្វើកំណត់ហេតុរួច ប្រគល់សាកសពឱ្យក្រុមសាច់ញាតិធ្វើបុណ្យតាមប្រពៃណីរ៕
...