រដ្ឋបាលស្រុកត្រាំកក់ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តតាកែវ, ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលស្រុកត្រាំកក់ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកត្រាំកក់ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងមណ្ឌលចត្តាឡីស័កនៃសាលាអនុវិទ្យាល័យព្រៃដកពរ បានរកឃើញនូវករណី វិជ្ជមានកូវីដ-១៩ ចំនួន ០៣ នាក់ ក្រោយពីក្រុមការងារសុខាភិបាល បានយកសំណាកកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រួមមានឈ្មោះដូចខាងក្រោម ៖

១. ឈ្មោះ កាន់ ង៉ែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅថ្នល់ទទឹង ខេត្តកំពង់ស្ពឺ (០៧០ ៥៣៤៧៣០) បានធ្វើដំណើរចូលមកលំនៅដ្ឋានស្ថិតនៅ ភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ និងបានដាក់ឱ្យធ្វើចតាឡីស័កនៅមណ្ឌលសាលាអនុវិទ្យាល័យព្រៃដកពរ ស្ថិតនៅ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។
២. ឈ្មោះ លីម ជក់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅម្ដុំជម្ពូវ័ន រាជធានីភ្នំពេញ (០៩៦ ៤៤៤២៩៩៧) បានធ្វើដំណើរចូលមកលំនៅដ្ឋានស្ថិតនៅ ភូមិព ច ឃុំត្រពាំងធំខាងជើង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលសាលាអនុវិទ្យាល័យព្រៃដកពរ ស្ថិតនៅ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។

៣. ឈ្មោះ មុត ភារម្យ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅម្ដុំពោធិចិនតុង រាជធានីភ្នំពេញ (០១៦ ៣៣៨៥៨៤) បានធ្វើដំណើរចូលមកលំនៅដ្ឋានស្ថិតនៅ ភូមិព្រៃក្រូច ឃុំត្រពាំងធំខាងជើង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងបានដាក់ឱ្យធ្វើចត្តាឡីសឹកនៅមណ្ឌល អនុវិទ្យាល័យព្រៃដកពរ ស្ថិតនៅ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។

រដ្ឋបាលស្រុកត្រាំកក់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយ បុគ្គល វិជ្ជមានកូវីដ-១៩ ខាងលើត្រូវយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងត្រូវចូលរួមយកសំណាកនៅ មណ្ឌលចត្តាឡីស័កកំរិត១ បណ្ណាល័យច័ន្ទសោមសនមង្គល ដែលមានទីតាំងនៅ ភូមិអង្គតាសោម ឃុំអង្គតាសោម ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក ពីក្រុមគ្រួសាររយះពេល១៤ថ្ងៃ។ ក្នុងករណីបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្ដៅ ក្អក ឈឺក ហៀរសំបោរ ថប់ពិបាកដកដង្ហើម ត្រូវប្រញាប់ រួសរាន់រាយការណ៍ជូនដល់មូលដ្ឋាន ភូមិ ឃុំ ឬនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន ឬតាមរយៈ លេខទូរស័ព្ទ៖ ខ្សែទី១ (០១២ ៩៨៧ ៣៨៨) និងខ្សែទី២ (០៨៩ ២៩៦ ៥២៧) ។ រដ្ឋបាលស្រុកត្រាំកក់ សង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសវិធានការការពារ និង ៣ . កុំ ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print