ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍កាកាបធ្វើកាឃាត់ខ្លួនយកទៅសួនាំ បន្ទាប់ឆែកឃើញស្នាប់ដៃមួយនិងប្រាក់ដុល្លារក្លែងក្លាយមួយចំនួួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចសួនកុមា ខាងផ្សាសេនជូរី ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួននោះទី១-ឈ្មោះ អឹម ម៉េង ភេទប្រុស អាយុ១៦ ឆ្នាំ មាន មុខរបនិងស្នាក់នៅមិនពិតប្រាកដ ទី២-ឈ្មោះ ថុន ភ័ត្រ្តា ភេទប្រុសអាយុ១៧ឆ្នាំ មុរបរ មិនពិតប្រកដ ទី៣-ឈ្មោះ រាជ្យ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅមុខព្រលានយន្តហោះ ទី៤-ឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំរៀននៅសាលាពោចិនតុង ស្នាក់នៅភូមិចំការឪឡឹក ទី៥-ឈ្មោះ បុត សុភាព ភេទប្រុសអាយ១៦ ស្នាក់ ភូមិកាកាប ទី៦-ឈ្មោះ ញ៉េន សុខ ប្រុស អាយុ២១ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបញ្ចាក់ថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះកម្លាំងបានឆែកឃើញ ស្នាប់ដៃមួយ និងប្រាក់ដុល្លារក្លែងក្លាយចំនួន១៥០ដូល្លា។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសួនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិច្បាប់៕ សុខាសែនជ័យ