សមត្ថកិច្ចប៉ុស្ដិ៍កាកាបឃាត់មុខសញ្ញាវាយប្លន់តាមសួនច្បារចំនួន៦នាក់យកទៅសួនាំ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍កាកាបធ្វើកាឃាត់ខ្លួន​យកទៅសួនាំ បន្ទាប់ឆែកឃើញស្នាប់ដៃមួយនិងប្រាក់ដុល្លារក្លែងក្លាយមួយចំនួួន។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០១៦​ នៅចំណុចសួនកុមា​ ខាងផ្សាសេនជូរី​ ស្ថិតក្នុង សង្កាត់​កាកាប​  ខណ្ឌពោធិ៍​សែនជ័យ​។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួននោះទី១-ឈ្មោះ ​ អឹម​ ម៉េង​ ភេទប្រុស អាយុ១៦​ ឆ្នាំ​ មាន មុខរបនិងស្នាក់នៅមិនពិតប្រាកដ ទី២-ឈ្មោះ​ ថុន​ ភ័ត្រ្តា​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុរបរ​ មិនពិតប្រកដ​ ទី៣-ឈ្មោះ​ រាជ្យ​ ភេទប្រុស​ អាយុ​ ១៨​ឆ្នាំ​ ស្នាក់នៅមុខព្រលានយន្តហោះ​ ទី៤-ឈ្មោះ​ ឈាង​ បញ្ញា​ ភេទប្រុស​ អាយុ ១៥ឆ្នាំរៀននៅសាលាពោចិនតុង​ ស្នាក់នៅភូមិចំការឪឡឹក ទី៥-ឈ្មោះ​ បុត​ សុភាព​ ភេទប្រុសអាយ១៦​ ស្នាក់ ភូមិកាកាប​ ទី៦-ឈ្មោះ ញ៉េន​ សុខ ប្រុស​ អាយុ២១​ ស្នាក់នៅភូមិតាងួន​ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបញ្ចាក់ថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះកម្លាំងបានឆែកឃើញ​ ស្នាប់ដៃមួយ​ និងប្រាក់ដុល្លារក្លែងក្លាយចំនួន១៥០ដូល្លា។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសួនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល​ កាកាប​ ខណ្ឌពោធិ៍​សែនជ័យ​  ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិច្បាប់៕ សុខាសែនជ័យ

image1

image2

image3

...

image4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print