រថយន្តធុនធំបើកបុកម៉ូតូពីក្រោយរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  រថយន្តធុនធំបើកលឿនដូចហោះ បានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួស ៣នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ ៥៥ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងរបួសធ្ងន់ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ទាំង ៣នាក់ ទី១-ឈ្មោះ សៀត សុខណា ភេទស្រី អាយុ ២០ឆ្នាំ ទី២-ឈ្មោះ សេង សូនី ភេទស្រី អាយុ ២១ឆ្នាំ និងទី៣-ឈ្មោះ សេង ស្រីណូ ភេទស្រី អាយុ ១៨ឆ្នាំ ជនរងរបួសទាំង ៣នាក់​ខាងលើរស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។

ប្រភពបន្តបន្តថា គេឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3445 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បានអូសរុញទៅផ្ទុបចិញ្ចើមថ្នល់បណ្ដាលឱ្យជនរងគ្រោះរបួសរដូករណេល ចំណែកអ្នកបើកបររថយន្តឃើញហេតុការបែបនេះ ក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយឡែកជនរងរបួសទាំង ៣នាក់ ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពស្រុកវាលវែងភ្លាមៗ និងបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ខណៈជនរងគ្រោះរបួសយ៉ាងធ្ងន់ធ្ងរ ។ ប្រភពដដែលបន្តទៀតថា វត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ ៕ ដោយ៖ ប៉ឹម ពិន

IMG-20160311-WA0017

...

IMG-20160311-WA0018

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print