ខេត្តសៀមរាប ព្រះសីហនុ និងកែប នឹងក្លាយជាទីលានប្រណាំងកង់នៅស៊ីហ្គេម ២០២៣

ចែករំលែក៖

ភ្នំពេញ, ខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប ព្រះសីហនុ និងកែប ដែលមាន សក្ដានុពល ជាងគេ នៅកម្ពុជា និងក្លាយជា ទីលានប្រណាំងកង់ នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡា ទោចក្រយាន បានលើកឡើងថា ភូមិសាស្រ្តនៅតំបន់ ខាងលើនេះ វាពិតជាសក្តិសម សម្រាប់ការរៀបចំ ព្រឹត្តិការណ៍ប្រណាំងកង់ ដោយសារ តែជាតំបន់ទេសចរណ៍។ ម្យ៉ាងទៀតប្រភពធនធាន កីឡាករ-កីឡាការិនី គ្រូបង្វឹក ភាគច្រន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍ និងវប្បធម៌នេះផងដែរ ។

លោក ចំរើន ខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន តំបន់ទេសចរណ៍ ជាច្រើន ដូចជាព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ ឧទ្យានភ្នំគូលែន ដែលអាចរៀបចំការប្រកួតប្រភេទ កង់ភ្នំ កង់គក់ ដែលក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យម្ដងរួចមកហើយ ។

ដោយឡែកខេត្តព្រះសីហនុ គឺជាតំបន់ ឆ្នេរសមុទ្រ ដែលមានភាពទាក់ទាញ ដែលសហព័ន្ធ ធ្លាប់បានរៀបចំ ការប្រកួតកីឡាប្រណាំងកង់ពិភពលោក ដោយជោគជ័យ ម្ដងហើយ កាលពីដើមឆ្នាំ២០២០។ ខេត្តឆ្នេរសមុទ្រមួយនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា គាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ ។ ចំណែកខេត្តកែប ក៏មានលក្ខណះស្រដៀងគ្នានិងខេត្តព្រះស៊ីហនុផងដែរ។ នេះបើតាមអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។

ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តទៅចាប់ថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕

...

ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print