បើ​ករថយន្ត ​ប៉ះ​ម៉ូ​តូអ្នក​ស្រ​វឹង​​ ដួល​​សន្លប់​នៅ​​​ចិញ្ចើម​​​ផ្លូវរថយន្ត​​​​គេច​​បាត់

ចែករំលែក៖

ភ្នំពេញ៖  បុរសមិនសា្គល់ឈ្មោះម្នាក់ ត្រូវបានរថយន្តសាមុយ​ដឹកបញ្ជូនទៅជួយ​សង្គ្រោះបនា្ទន់នៅមន្ទីរពេទ្យកាល់ម៉ែត​ បន្ទាប់ពីគេ​ប្រ​ទះ​ឃើ​ញ​​ដេកដួល​​បែ​ក​​​​ក្បាល​​សន្លប់ស្តូងស្តឹង ទាំងធំក្លិនជាតិស្រវឹងនៅក្បែរចិញ្ចើមថ្នល់ តែម្នាក់ឯង ។

ករណីគ្រោះថា្នក់នេះ កើត​ឡើងកាលពីវេលាម៉ោង​១និង​​១០នាទី​រំ​ល​​ង​អធ្រា​ត្រ ឈានចូ​ល​ថ្ងៃទី១២​ខែ​មីនាឆ្នាំ​២០១៦នេះ នៅត្រង់​ចំ​ណុចមុខ​របងរោងចក្រ​(គង់​ហុ​ង) ​​​លើ​កំ​ណាត់ ​មហាវិថីសហពន្ធ័រុស្សី​ ​ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ​ ។ ​​

សាក្សីបានអោយដឹងថា មុនពេលកើតហេតុបុគ្គលិកសន្តិសុខម្នាក់បានឮសូ​​រសំឡេងដួលម៉ូតូ ប្រាវហើយពេលគាត់ក្រឡេកមើលស្រាប់តែឃើញជនរងគ្រោះ​ដេកសន្លប់តែម្នាក់ឯងនៅក្បែរម៉ូតូម៉ាកវេស៉្បាមួយគ្រឿងដែលករណីនេះសង្ស័យថាគាត់(ជនរងគ្រោះ)បើកបរដោយមានជាតិស្រវឹង ហើយរេពេញផ្លូវក៍ត្រូវបានរថយន្តកៀរឲ្យដួល បោក​ក្បាល​ ដោយ​សារតែគាត់មិនបានពាក់មួកការពារសុវត្ថិភាព ។

សាក្សីឲ្យដឹងទៀតថាក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋឆ្លងកាត់ឃើញក៏បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ​កាល់ម៉ែតភ្លាមៗតែម្តង។ ចំណែកឯម៉ូតូជនងគ្រោះវិញត្រូវបាននគរបាលខណ្ឌសែនសុខជិះ​ យកទៅរក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា៕ ប្រាថ្នា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print