ខេត្តកំពង់ឆ្នាំង ÷ ផ្ទះ២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាវេលាម៉ោង១៥ និង៣០ នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះ មានទំហំ ៧ × ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ហ្វីប្រូស៊ីម៉ងត៍ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ (ឆេះទាំងស្រុង) ឆេះម៉ូតូ០១ គ្រឿង ស្រូវ២.៥ តោននិង ម៉ាស៊ីនបូមទឹក០៣ គ្រឿង។
និង២/ផ្ទះទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង (ឆេះជញ្ជាំងអស់មួយចំហៀង)។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញផ្សែងបានហុយចេញខ្មួលខ្មាញ់ ឡើងមកលើចេញពីផ្ទះឈ្មោះ ប៉ែន សារ៉េតហើយអ្នកភូមិបាននាំគ្នាចេញជួយពន្លត់ ។ បន្ទាប់មកក៏បានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកកំពង់ត្រឡាចចេញមកជួយពន្លត់យ៉ាងសកម្មទើបភ្លើងមិនឆេះរាលដាលបន្តទៀត។
ក្នងហេតុការណ៍នេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ទឹក១រថយន្ត និងពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច ករណីមានអគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះកើតហេតុទី១៕