ឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​15BE0 ​ផ្លូវលេខ ​២៨៤ សង្កាត់អូឡាំពិក មានអ្នកជំងឺកូវីដ១៩​​ ចំនួន ៦ នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, ឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​15BE0 ​ផ្លូវលេខ ​២៨៤ សង្កាត់អូឡាំពិក មានអ្នកជំងឺកូវីដ១៩​​ ចំនួន ៦ នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីល្ងាចម្សិលមិញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមម្ចាស់ ឱសថស្ថាន នានាបង្កើនការប្រុងប្រយ័ត្ន​ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញថ្នាំ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​15BE0 ​ផ្លូវលេខ ​២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ចំនួន ៦ នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print