ខេត្តកំពង់ឆ្នាំង ៖ កម្មការិនីប្រមាណជា២០នាក់ត្រូវបាន ក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំងបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ។នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េតអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៨ខែ ឧសភា ឆ្នាំ២០២១នេះ ។
លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះបានប្រាប់ឲ្យដឹងទៀតថា បាន កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា (ល្ងាចមិញ)ក្រុម ការងារគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានរកឃើញអ្នក មានវិជ្ជមានកូវីដ-១៩ចំនួន២០នាក់ នៅក្នុងរោងចក្រហីរ៉ាយហ្សិ ន អៅដរ ខេមបូឌា ក្នុងស្រុកកំពង់ត្រឡាច។
លោកវេជ្ជបណ្ឌិតបានបន្តថា ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងរោងចក្រខាងលើនេះ ក្រុមគ្រូពេទ្យនៅមិនទាន់រកឃើញអំពីប្រភពចម្លងអ្នកវិជ្ជមានទាំងនោះមកពីណានៅឡើយនោះទេ។ នៅព្រឹកនេះ ថ្ងៃទី១៨ ឧសភានេះ ក្រុមការងារនឹងចុះអង្កេតស្រាវ ជ្រាវដើម្បីរកប្រភពចម្លងឱ្យបានច្បាស់ នឹងបន្តពិនិត្យសំ ណាកកម្មករ កម្មការិនីជាបន្តទៀត ក្រោយពីបញ្ចប់កិច្ចប្រ ជុំជាមួយនិងអាជ្ញាធរខេត្តនៅព្រឹកនេះ។
លោកសេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានប្រាប់កាលពីយប់ថ្ងៃទី១៧ ខែឧសភានេះឲ្យដឹងថា កាលពីល្ងាចមិញ សមត្ថកិច្ចនគរបាលស្រុក បានសហការជាមួយក្រុមគ្រូពេទ្យ បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ចំនួន ១២នាក់ នៅក្នុងស្រុកសាមគ្គីមានជ័យ ដែលពួកគេសុទ្ធ តែជាកម្មការិនី ធ្វើការនៅក្នុងរោងចក្រ ហីរ៉ាយហ្សិន អៅដរ នៅក្នុងស្រុកកំពង់ត្រឡាចទាំងអស់។
លោកអធិការស្រុកបានបន្តថាអ្នកមានវិជ្ជមានទាំង១២ នាក់ត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ដោយឡែកអ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានក្រុមការងារនិងបន្តស្វែងរកនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះបន្តទៀត ដើម្បីនាំមកពិនិ ត្យសំណាកឱ្យបានទាន់ពេលចៀសវាងការឆ្លងរីករាលដា លជាបន្ត៕