បុរសម្នាក់បើកម៉ូតូលឿនជ្រុលបុករថយន្តបត់ឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលបុករថយន្តlexus RX 300 បត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់។
ហេតុការនេះកើតឡើងកាលពីម៉ោង ១០ យប់ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលផ្សារទំនើប រតនៈផ្លាហ្សារ តាមបណ្តោយផ្លូវណតប្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត lexus RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2J-8823ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងចេញពី ច្រកចូលផ្សារទំនើប រតនៈផ្លាហ្សារ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IJ-5553 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងរថយន្តពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តរងរបួសបែកក្បាលហូរឈាមតិចតួច និងស្ត្រីរួមដំណើររងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print